Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពុំទាន់​មាន​ថ្នាំ​កសិកម្ម បង្ក្រាប​ជំងឺ​ម៉ូ​សា​អ៊ិ​ក ដែល​កំពុង​រាតត្បាត នៅលើ​ដំណាំ​ដំឡូង​មី​

spot_img

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ម៉ូ​សា​អ៊ិ​ក នៅលើ​ដំណាំ​ដំឡូង​មី ។​

​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សូម​ជូនដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន អាជីវករ អ្នក​នាំចូល និង​ផ្គត់ផ្គង់ ចែកចាយ​ពូជ​ដំណាំ​ដំឡូង​មី ជាពិសេស​ប្រជាកសិករ​ដែល​ដាំដំឡូង​មី ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ជ្រាបថា ជំងឺ​ម៉ូ​សា​អ៊ិ​ក (Cassava Mosaic Disease-CMD) ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សហាវ​មួយ រាតត្បាត​លើ​ដំណាំ​ដំឡូង​មី ដែល​បង្កឡើង​ដោយ​វីរុស​ជី​នី​មី (Ginimi virus)​។​

​តាម​របាយការណ៍​រប​ស់​អ្នកជំនាញការ​អន្តរជាតិ​នានា ទិន្នផល​របស់​ដំឡូង​មី នៅ​បណ្តា​ប្រទេស​មួយចំនួន ក្នុង​ទ្វីបអាហ្វ្រិក ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រីលង្កា ដែល​ទទួលរង​ការ​រាតត្បាត​ជំងឺ​នេះ បាន​ធ្លាក់ចុះ​រហូតដល់ ៨០​ភាគរយ​។ ការ​រាតត្បាត​នៃ​ជំងឺ​វីរុស​ថ្មី​នេះ បើ​មិន​ត្រូវបាន​គ្រប់គ្រង ដោយ​ប្រសិទ្ធភាព​ទេនោះ ពិតជា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ផលិតកម្ម​ដំណាំ​ដំឡូង​មី និង​ការនាំចេញ​ផលិតផល​ដំឡូង​មី ទៅកាន់​ផ្សារ​អន្តរជាតិ ក្នុងពេល​ខាងមុខ​ជាមិនខាន​។​

​មកទល់​បច្ចុប្បន្ននេះ ពុំទាន់​មាន​ថ្នាំ​កសិកម្ម ដែលមាន​ប្រសិទ្ធភាព​អាច​កម្ចាត់​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នេះ បាន​នៅឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×