Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ និង​ជួយ​ដោះស្រាយ​

spot_img

​ព្រះសីហនុ​៖ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ មូលដ្ឋាន​នេះ​ចូលរួម​សម្តែង​មតិ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម ព្រមទាំង​សំណូមពរ​ផ្សេងៗ​។​

​វេទិការនេះ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ រួម​ជាមួយ​រដ្ឋបាល​ក្រុង​-ស្រុក រដ្ឋបា​លឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម បាន​ចូលរួម​ចែករំលែក នូវ​បទពិសោធន៍ និង​ផ្ដល់​ប្រឹក្សា អំពី​អទិភាព​នៃ​ការអភិវឌ្ឍ​នា​មូលដ្ឋាន ខេត្ត​ព្រះសីហនុ អោយមាន​សន្ទុះ​រីកចំរើន និង​មាន​ប្រសិទ្ធភាព​ថែមទៀត​នា​ថ្ងៃ​អនាគត​។​

​វេទិការ​ពិគ្រោះ​យោបល់​នេះ អ្នក​រៀបចំ​កម្មវិធី បាន​លើកយក​ប្រធានបទ​ចំនួន ៥ ពិភាក្សា រួមមាន​៖ ទី​១ ការងារ​សន្តិសុខ (​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំមាន​សុ​វត្តិភាព​)​។ ទី​២ការរៀបចំ​សណ្ដាប់ធ្នាប់​ទប់ស្កាត់​សំណង់ មិន​រៀបរយ ឬ​សង់​ខុសច្បាប់​។ ទី​៣ ការងា​បរិស្ថាន អនាម័យ ឬ​ការគ្រប់គ្រង​សំណល់​រឹង​រាវ​។ ទី​៤ កិច្ច​ការអភិវឌ្ឍ​មូលដ្ឋាន និង​ទី​៥ ការផ្ដល់សេវា​រដ្ឋបាល​ដល់​ថ្នាក់ក្រោម​ជាតិ​។​

​នា​ឱកាស​នោះ លោក ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រនេះ មានប្រសាសន៍ថា វេទ​ការ​ពិគ្រោះ​យោបល់ ដែល​ក្រុមប្រឹក្សា​រៀបចំ​នៅ​ពេល​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-ខេត្ត​-ក្រុង-ស្រុក​-ខ័ណ្ឌ ស្របតាម​អនុក្រឹត្យ​លេខ ២១៦​អ​.​ន​.​ក្រ បក ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០០៩ ស្ដីពី​តួនាទីភារកិច្ច និង​ទំនាក់ទំនង ការងារ​របស់​ក្រុមប្រឹក្សា គណៈ​អភិបាល​-ក្រុម​ប្រឹក្សា គណៈ​អភិបាលក្រុង​-ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តម្រូវ​អោយ​ក្រុមប្រឹក្សា​រៀបចំ អោយមាន​ជា​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅតាម​ក្រុង និង​ស្រុក​នានា ក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នី​មួយៗ ស្របតាម​មាត្រា ៩ នៃ​អនុក្រឹត្យ​២១៦​។​

​លោក ជាម ហ៊ីម បន្តថា សម្រាប់​ក្រុមប្រឹក្សា​ក្រុង​-ស្រុក ក្នុង​អំឡុង​ខែ​មិថុនា នៃ​ឆ្នាំ​នី​មួយៗ​ត្រូវ​រៀបចំ​អោយមាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅតាម​ឃុំ-សង្កាត់​នានា ក្នុង​ក្រុង​-​ស្រុក របស់ខ្លួន អោយស្រប​តាម​មាត្រ ៦៥ មាត្រា ១២១ នៃ​អនុក្រឹត្យ ២១៦ ដោយ​ត្រូវ​អនុវត្ត​តាម​ស្មារតី នៃ​ច្បាប់ និង​អនុក្រឹត្យ ដែល​បាន​កំណត់​អោយបាន​ត្រឹមត្រូវ​។​

អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោ​បល់ របស់​ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០១៧ ដែល​រៀបចំឡើង​នៅ​វេទិការ ៧​មករា នា​ក្នុង​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែវិច្ឆិកា គេ​សង្កេតឃើញ អ្នកចូលរួម​មាន មន្ត្រី​តំណាង​អោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​រូប​។ ប្រជាពលរដ្ឋ​ចំនួន ៣៤​នាក់​។ មន្ត្រីរាជការ ៩៧​នាក់ សរុប​មាន​មនុស្ស​ចូលរួម ១៣៧​នាក់ ហើយ​ក្នុងចំណោម​នេះ ពួកគេ​បាន​សួរ​សំណួរ ផ្ទាល់មាត់ និង​សំណូមពរ​មួយចំនួន ដាក់ជូន អាជ្ញាធរ​ពាក់ព័ន្ធ ចាប់ពី​ថ្នាក់ ឃុំ​-សង្កាត់ រហូតដល់​ស្រុក​-ខណ្ឌ និង​ថ្នាក់ដឹកនាំ​ខេត្ត​ជួយរក​ដំណោះស្រាយ​។​

​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម ក្នុង​វេទិកា​នោះ បាន​ស្នើ​សុំ​រក​អន្តរាគមន៍​ដល់​មន្ត្រី​អជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​ជម្រុញ​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋានី​មួយៗ អោយបាន​ឆាប់​។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ ដល់​អាជ្ញា​ពរ​ពាក់ព័ន្ធ នៅតាម​មូលដ្ឋាន​មួយចំនួន ពិសេស​រដ្ឋបាល​ក្រុងព្រះសីហនុ អោយជួយ​ជុស​ជុល​ផ្លូវ​មួយចំនួន ដែល​ខូច​នា​ទីប្រជុំជន​មួយ​នេះ​ឡើង​វិញ និង​ត្រូវ​ជួសជុល​ដាក់​លូបង្ហូរទឹក​ចូល​អូរ ឬ​ប្រឡាយ​អោយបាន​ត្រឹមត្រូវ​។ ពិសេស​ជាង​នេះ រដ្ឋបាល​ក្រុង​-​ខេត្ត ព្រះសីហនុ ក៏​ទទូច​ដល់​អាជ្ញា​ជួយ​សំអាត ឬ​ប្រមូល​កាកសំណល់​សំរាម ដែល​កកស្ទះ​ក្នុង​មូលដ្ឋាន​ក្នុង​ក្រុង តាម​លំនៅដ្ឋាន​ពួកគាត់​កំពុង​រស់នៅ ត្រូវ​គេ​ចាក់គរ​ចោល នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ហើយ​ជះ​ក្លិនស្អុយ​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​រាល់ថ្ងៃនេះ អោយបាន​ឆាប់​។​

​ចំពោះ​កង្វល់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​វេទិកា ត្រូវបាន លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ និង លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​ទទួលយក​សំណូមពរ​ពលរដ្ឋ ដោយបាន អះអាងថា នឹង​ជម្រុញ ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អោយ​ចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង ដែល​កើត​មានបញ្ហា​ប្រឈម ដើម្បី​ឈាន​ទៅ​ជួយ​ជម្រុញ​ការ​ដំណោះស្រាយ ជូន​ប្រជា​ពលរដ្ខ អោយបាន​ឆាប់​នា​ថ្ងៃ​ខាងមុខ​៕ ដោយ​៖ ដែន សីមា​

spot_img
×