Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាល​រាជធានី ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​បុរី​សន្តិភាព​២ និង​បានផ្តល់​ផ្លូវ​បេតុង​ថ្មី​៧​ខ្សែ លូ​មេ​៤​ខ្សែ តាម​ការសន្យា

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា នេះ បាន​ដឹកនាំ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ស្តាប់​នូវ​សំណូមពរ របស់​ប្រជាពលរដ្ឋ រស់នៅ​សហគមន៍ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្នុងឱកាស​នោះ លោក​អភិបាល បានផ្តល់​ជូន​ជា​កាដូ​ជាច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ មានការ​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៧​ខ្សែ និង​ប្រព័ន្ធ​លូ​មេ ចំនួន​៤​ខ្សែ តប​តាម​ការសន្យា កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កន្លងទៅនេះ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅក្នុង​បុរី​សន្តិភាព​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សមិទ្ធផល​ជាច្រើន ដើម្បី​បំពេញ​ទៅតាម​តម្រូវការ ក្នុង​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ ដែល​ពីមុន​តំបន់​នេះ គ្មានអ្វី​ទាំងអស់ តែ​មកដល់​ឥឡូវនេះ ប្រជាពលរដ្ឋ​មានផ្ទះ​សម្បែង រស់នៅ​សមរម្យ មាន​ផ្សារ មាន​ប្រព​ន្ធ័​ទឹក​-​ភ្លើង​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខាភិបាល​ថែមទៀត​។​

​សហគមន៍​សន្តិភាព​២ មានការ​អភិវឌ្ឍ​មិន​ចាញ់​សហគមន៍​ដទៃទៀត ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​ក្រោម​ការ យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ការយកចិត្តទុកដាក់ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​ចុះ​ជាប់​ជាប្រចាំ ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួលបាន​កា​រ​ណែនាំ និង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។​

​គួរ​បញ្ជាក់ថា សហគមន៍​សន្តិភាព​២ មាន​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​៨​សហគមន៍ ស្មើនឹង​២៥៥០​គ្រួសារ ។ ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវបាន​យកមក​ពី​តំបន់​មិន​រៀបរយ ក្នុង​ក្រុងភ្នំពេញ ដូចជា តំបន់​ប៊ូ​ឌី​ង បុរី​កីឡា ដីក្រហម ។ ពួកគាត់​នា​សព្វថ្ងៃនេះ ភាគ​បងប្អូន​ភាគច្រើន​ប្រកប​របរ​លក់ដូរ សេវាកម្ម និង​កម្មករ​រោងចក្រ​។ បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ ភាគច្រើន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ បែប​មិន​រៀបរយ​ចេញពី​សហគមន៍ ដីក្រហម សហគមន៍​បឹងកក់ និង​មួយផ្នែក​ទៀត មកពី​ប្រភព​ផ្សេងៗ តាំងពី​ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០​។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាល​រាជធានី​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ បង្ហាញ​ពី​ឆ​ន្ទះ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត តាមបែប​ប្រជាធិបតេយ្យ​។ លោក បាន​បន្តថា ក្នុងនាម​អាជ្ញាធរ ដែលជា​អាណាព្យាបាល តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​គ្រប់ពេល ជាពិសេស​នៅពេល​ជួបប្រទះ នូវ​បញ្ហា​ប្រឈម​នានា​។​

​បន្ទាប់ពី​សំណេះសំណាល លោក​អភិបាល និង​មន្ត្រីក្រោមឱវាទ បាន​បន្ត​ចុះ ទៅ​ពិនិត្យមើល​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បានផ្តល់​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មួយ​ខ្សែ មាន​ប្រវែង​ជាង​១​ពាន់​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ពី​ភូមិ​ដូន​កុក ទៅ​ភូមិ​បឹង​ធំ ក្នុង​សង្កាត់​បឹង​ធំ និង​ទៅ​តំបន់​ផ្សេងៗ​ទៀត ដែល​តំបន់​ទាំងនោះ បានទទួល​រង​ដោយ​ទឹកជំនន់​លិចលង់ កាលពីពេល​កន្លងទៅនេះ​។ រួច​ពី​នោះ ក្រុម​ប្រតិភូ សាលា​រាជធានី​ភ្នំពេញ និង អាជ្ញាធរ​មូលដ្ឋាន ក៏បាន​បន្តដំណើរ ទៅពិនិត្យ​មើល​ការសាងសង់​រង្វង់​មូល តា​ង៉ុ​យ ដែល​ស្ថិតក្នុង​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×