Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​ចិន​២​នាក់​ទំនង​ស្រវឹងស្រា និង​ងងុយដេក បើកឡាន​រ៉េ​ចង្កូត​បុក​របង​ថ្ម និង​បន្ត​បុក​ជញ្ជាំង​ផ្ទះ​អ្នកភូមិ សំណាង​មិនមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​

spot_img

​ខេត្តស្វាយរៀង​៖ ប្រុស​ស្រី​ជនជាតិ​ចិន​២​នាក់​បាន​រងរបួស​ស្រាល ដោយ​សង្ស័យ​ងងុយដេក និង​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​លែ​ន​ឌ័​មួយគ្រឿង​ដូច​ហោះ ទៅបុក​របង និង​បន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង​លាន់​សូរ​កក្រើក​ដី បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ចេញមក​មើល​ទាំង​ភិតភ័យ​ព្រលឹងចុងសក់ ។​

​ហេតុ​ការ​ណ៏​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​លាប ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ សំណាងល្អ​អ្នកបើករថយន្ត និង​អ្នករួមដំណើរ​រងរបួស​ស្រាល និង​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកភូមិ​។​

​យោងតាម​សាក្សី​បានអោយដឹងថា មុន​កើតហេតុ​មាន​រថយន្ត​ម៉ាក​ហាយ​លេន​ឌ័​រព​ណ៏​ត្រី​ឆ្លូញ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២W៣៨០៧ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន និង​ស្ត្រី​ម្នាក់​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងទិសដៅ​ពី​លិច​មក​កើត ស្រាប់តែ​រ៉េ​ចង្កូតរថយន្ត​មក​បុក​របង​ថ្ម​ពេញទំហឹង ខណៈ​មិនទាន់​អស់​ល្បឿន​ក៏បាន​បន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​អ្នកភូមិ​តែម្ដង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយមក​អ្នកភូមិ​ក៏ដូចជា​ម្ចាស់ផ្ទះ​បាន​ចេញមក​មើល និង​រាយការណ៍ មក​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​ភ្លាមៗ និង​ឃើញ​ប្រុស​ស្រី​២​នាក់​ចេញពី​ក្នុង​រថយន្ត​ទាំង​ត្រដាបត្រដួស ។ សំណាងល្អ​មិនមាន​អ្នកភូមិ​រងគ្រោះថ្នាក់​អ្វី​នោះឡើយ​។​

​លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​បានមក​ធ្វើការ​វាស់វែង និង​អោយ​ម្ចាស់ផ្ទះ​និង​ភាគី​ម្ចាស់​រថយន្ត​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​គ្នា​ចេញថ្លៃ​ខូចខាត ដោយ​មិនបាន​អូស​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​នោះទេ​៕ វ៉ៃ​កូ​

spot_img
×