Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះត្រូវពិការស្វិតទាំងដៃនិងជើង តែឆន្ទៈ​តស៊ូ​នឹង​​ជីវិត​​នៅ​​តែ​​​លើ​​គ្រែ​​ជាង​​៣០​​ឆ្នាំ ហាត់​គូរ​​​គំនូរ​​​ដ៏អស្ចារ្យ ឥឡូវ​ដាក់​លក់​លើ​អន​ឡាញ​ជា​ង​៣០០​ផ្ទាំង​ហើយ (វីដេអូ)

spot_img

ស្ត្រី​មាន​ជំងឺ​ស្វិតដៃជើង​អាយុ ៤០ ឆ្នាំ នៅ​ទីក្រុង Taiyuan រដ្ឋធានី​នៃ​ខេត្ត Shanxi ប្រទេស​ចិន ដែលមាន​ចំណង់​ចំណូលចិត្ត​គ្មាន​ទីបញ្ចប់​ចំពោះ​ការ​គូរគំនូរ មកទល់ពេលនេះ បាន​លក់​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​នាង​ជាង ៧០ ប្រភេទ នៅលើ​អ៊ិន​ធរ​ណេ​ត ។​

Zhang Junli អាយុ ៤០ ឆ្នាំ រស់នៅ​ខេត្ត Taiyuan ខេត្ត Shanxi ប្រទេស​ចិន ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺ​រលាក​សន្លាក់ នៅ​អាយុ ៦ ឆ្នាំ ។ ប៉ុន្តែ នៅ​អាយុ ៨ ឆ្នាំ នាង​ក៏​ចាប់ផ្តើម​ពិការ​ទាំងស្រុង ហើយ​ត្រូវ​ចំណាយ​ជីវិត​បែបនេះ​នៅលើ​គ្រែ​រហូត​មកទល់ពេលនេះ ។​

Zhang បាន​គូររូប​តាមរយៈ​ចលនា​ដៃ​របស់​នាង ដោយ​ពឹង​លើ​លើ​ស្មា​របស់​នាង ព្រោះតែ​កដៃ​របស់​នាង​ត្រូវ​ពិការ ។ ដំបូង នាង​បាន​គិតថា សមត្ថភាព​ក្នុងការ​គូរ​របស់​នាង​នឹង​មិនល្អ​ទេ ។​

​នាង​ចាប់ផ្តើម​រៀន​គូរ​គំនូរប្រេង​នៅ​ឆ្នាំ ២០១៥ ដោយមាន​ការណែនាំ​ពី​គ្រូបង្រៀន​ជំនាញ​ម្នាក់ ។ នាង​បាន​គូរគំនូរ​ជាង ៣០០ ផ្ទាំង និង​ជា​ម្ចាស់​ហាង​គំនូរ​អន​ឡាញ​នៅលើ WeChat, ទីកន្លែង​ជា​កន្លែង​ដែល​នាង​បាន​លក់​ស្នាដៃ​គំនូរ​ដ៏​ស្រស់ៗ​ស្អាត​របស់​នាង ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ទេពកោសល្យ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ Zhang ហើយ​ពួកគេ​ក៏បាន​ទិញ​ទិញ​រូបគំនូរ​របស់​នាង​ផងដែរ ។ Zhang ក៏បាន​និពន្ធ​រឿង​ប្រលោមលោក​នៅលើ​គណនី WeChat របស់​នាង និង​បាន​រៀន​ភាសា​អង់គ្លេស​រៀងរាល់ថ្ងៃ ជាមួយ​មិត្តភក្តិ​របស់​នាង​។ នាង​សង្ឃឹមថា រូបគំនូរ​ទាំងអស់រ​បស់​នាង នឹង​ដែល​អាច​ត្រូវបាន​រក្សាទុក​ដោយ​មនុ​ស្ស​ជំនាន់​ក្រោយៗ ៕ ចន្ទី (twoeggz)​

spot_img
×