Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ រលូន​ល្អ ដោយសារ​ទទួល​បានកា​រ​ជួយ​ពី​សមាជិក និង​ថ្នាក់លើ ។ លុយកាក់ ផ្លូវចិត្ត​សប្បាយ​ធ្វើ​ឲ្យ​អ្នក​ឆ្នាំជូត​ចង់​ចាយលុយ​បំបាត់​កង្វល់ តែ​ត្រូវ​ប្រយ័ត្ន​អស់រលីង​ពី​ខ្លួន ។ មនោសញ្ចេតនា ល្អប្រសើរ នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំឆ្លូវ ៖ ការងារ ថ្ងៃនេះ​ត្រូវ​អត់ធ្មត់ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព មានគំនិត​ច្រើន​សម្រាប់​ការរក​ប្រាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ឲ្យ​សមស្រប ។ មនោសញ្ចេតនា មានរឿង​ប្រែប្រួល​ច្រើន​ស្មាន​មិន​ដល់ ។​

​ឆ្នាំខាល ៖ ជា​ថ្ងៃ​អំណោយផល​ល្អ សម្រាប់​ការងារ ធ្វើ​កិច្ច​ការធ្វើ​ក៏​សុទ្ធតែ​សម្រេចបាន​លទ្ធផល​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន អាច​បោះទុន​រកស៊ី នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំថោះ​៖ ការងារ មិនល្អ កើត​មានរឿង​ឈ្លោះប្រកែក ប្រសិន​មិនមាន​ភាពនឹងនរ នឹង​ឥទ្ធិពល​អសកម្ម​ដល់​ទំនាក់ទំនង​រកស៊ី ។ លុយកាក់​ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​លុយកាក់ បញ្ចៀស​កើតមាន​ការ​ប្រទាញប្រទង់​នាំ​ឲ្យ​ធ្លាក់​ក្នុង​សភាព​ក្ស័យធន​” ។ មនោសញ្ចេតនា ល្អប្រសើរ ពុំមាន​បញ្ហា​ផល​រមាស់​អ្វី ។​

​ឆ្នាំរោង ៖ ការងារ ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ប្រយ័ត្នប្រយែង បញ្ចៀស​ធ្លាក់​ក្នុង​អន្ទាក់​គូសត្រូវ ។ លុយកាក់ ចាយវាយ​ត្រូវ​សន្សំ​ដំ​ចៃ ព្រោះ​ចំណូល​អាច​នឹងមិន​នឹងនរ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំម្សាញ់ ៖ ការងារ មានការ​ប្រែប្រួល​ច្រើន គួរ​សម្រួល​ការងារ​ឡើងវិញ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ឲ្យ​មធ្យ័ត​ក្រែង​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កើតមាន​ការខ្វែងគំនិត​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​ឆ្នាំមមី ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដម​ណើ​រការ​ដោយ​រលូន​គ្មាន​ឧបសគ្គ ។ លុយកាក់ គួរ​កែប្រែ​ទំនាក់ទំនង​ដើម្បី​បង្កលក្ខណៈ​សម្រាប់​កា​ររ​ក​ចំណូល​កាន់តែច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ។​

​ឆ្នាំមមែ ៖ ការងារ មិន​អំណោយផល​ល្អ កើត​មានរឿង​រំខាន​ចិត្តច្រើន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ធ្វើ​តែ​កិច្ចការ​របស់ខ្លួន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អ្នកដទៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំវក ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​ក្នុង​ការងារ ទទួលបាន​ជោគជ័យ​យ៉ាងច្រើន ។ លុយកាក់ គួរ​បោះទុន​រកស៊ី នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំរកា ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​សរសើរ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មានលទ្ធភាព​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ កក់ក្តៅ ។​

​ឆ្នាំចរ ៖ ការងារ សមត្ថភាព​ធ្វើការ​ល្អ មានការ​ច្នៃប្រឌិត​ច្រើន ហេតុនេះ​ការងារ “​ធ្វើ​មួយ​ទទួលបាន​ផល​ពីរ​” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ ។ មនោ​ស​ញ្ចេ​ត អាច​ជួបនឹង​មនុស្ស​ក្នុង​ក្តី​សុ​បិ​ន្ត ។​

​ឆ្នាំកុរ ៖ ការងារ ល្អ​បំផុត គ្រប់​យ៉ា​ដំណើរការ​ដោយ​ងាយស្រួល ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ខាង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

spot_img
×