Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​រ៉ូ​ម៉ា​នី​ជ្រុលមាត់​ទម្លាយ​អាថ៌កំបាំង​កាំជ្រួច​របស់​អាមេរិក ធ្វើឱ្យ​រុស្ស៊ី​ផ្ទុះ​កំហឹង​

spot_img

​ភាព​តានតឹង​រវាង​ក្រុង​មូ​ស្គូ​និង NATO បែរជា​ក្ដៅគគុក​ឡើង​ភ្លាម ក្រោយ​យ​ពេលដែល​រដ្ឋមន្ដ្រី​ការពារជាតិ​រ៉ូ​ម៉ា​នី Mihai Fifor បាន​ជ្រុលមាត់​ទម្លាយ​ថា មូលដ្ឋាន​យោធា​អាមេរិក​មួយ​ស្ថិតនៅ​កៀក​ឆ្អឹងជំនីរ​រុស្ស៊ី មាន​ស្ដុក​ទុក​បណ្ដា​កាំជ្រួច​អន្តរទ្វីប​។​

​​លោក​Pavel Alekseenko លេខា​ស្ថានទូត​រុស្ស៊ី​នៅ​រ៉ូ​ម៉ា​នី បាន​សម្ដែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្រោយពេល​ដែ​លោក Mihai Fifor បាន​ទម្លាយ​ប្រាប់​ស្ថានីយទូរទស្សន៍​Antena 3​ថា មូលដ្ឋាន​យោធា​គាំទ្រ​ជើង​ទឹក​អាមេរិក​នៅ​Deveselu (Romania) មាន​ស្ដុក​ទុក​បណ្ដា​កាំជ្រួច​អន្ដរទ្វីប​។​

​លេខា​ស្ថានទូត​រូបនេះ​សង្កត់ធ្ងន់ថា ការប្រកាស​របស់លោក​Mihai Fifor គឺជា​ភស្ដុតាង​បង្ហាញថា មូលដ្ឋាន​អាមេរិក​នៅ​Deveselu គឺជា​ការគំរាមកំហែង​យ៉ាងពិត​ប្រាកដ​មួយ​ចំពោះ​សន្ដិសុខ​ជាតិ​អាមេរិក​។ សូម​អរគុណ​ចំពោះ​ការពិត​បានមក​ដោយ​ឯងៗ​បែបនេះ​។​

​គូរ​រម្លឹកថា មុន​នោះ​លោក​Fifor បានប្រកាស​ប្រាប់​លើ​ស្ថានីយទូរទស្សន៍ Antena 3​ថា​ពិតណាស់​ប្រធានាធិបតី​Putin នឹងមិន​សប្បាយ​ចិ​ត្ដ​ចំពោះ​សមត្ថភាព​យោធា​កំពុង​ត្រូវបាន​កែសម្រួល​នៅ​រ៉ូ​ម៉ា​នី​។​តើ​ឱ្យ​លោក​Putin សប្បាយ​ម្ដេច​បាន​ក្នុងពេលដែល​រ៉ូ​ម៉ា​នី​មាន​មូលដ្ឋាន​យោធា​នៅ Deveselu ហើយ​ក្នុងនោះ​មាន​កាំជ្រួច​អន្តរទ្វីប​។​តើ​ធ្វើ​បែបណា​ឱ្យ​លោក​Putin​សប្បាយ​បាន គ្រា​ដែល​យើង​មាន​មូលដ្ឋាន​នៅ​Mihail Kogalniceanu ដែលមាន​ពលទាហាន​អាមេរិក​ជាច្រើន​កំពុង​ឈរជើង ហើយ​យើង​បន្ដ​ជំរុញ​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ដ្រ​ជាមួយ​អាមេរិក សំដៅ​ធានា​វត្តមាន​អចិន្ដ្រៃយ៍​របស់​កងទ័ព​អាមេរិក​លើ​បូរណភាព​ដែនដី​របស់​រ៉ូ​ម៉ា​នី​។​

​បន្ទាប់ពី​រង​ប្រតិកម្ម​ខ្លាំងក្លា​ពី​ភាគី​រុស្ស៊ី លោក​Fifor បាន​បកស្រាយ​ភ្លាមៗ​ថា មន្ដ្រី​រុស្ស៊ី​បាន​យល់ច្រឡំ​សម្ដី​របស់លោក​។ លោក​និយាយថា នៅ​មូលដ្ឋាន​Deveselu មានតែ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មួយ​ប៉ុណ្ណោះ ហើយ​ពុំមាន​កាំជ្រួច​អន្ដរទ្វីប​ទេ​៕

សូយន

 

spot_img
×