Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដាក់ទណ្ឌកម្ម​ដល់​បុគ្គល​និង​ក្រុមហ៊ុន​ដែល​ទាក់ទិន​ដល់​កូរ៉េខាងជើង​

spot_img

នៅ​ថ្ងៃទី​៣​សីហា​នេះ អាមេរិក​បានដាក់​ចេញ​នូវ​វិធានការ​ថ្មី​មួយចំនួន​ទាក់ទិន​ដល់​កូរ៉េខាងជើង ក្នុងនោះ​សំដៅ​ទៅលើ​ពលរដ្ឋ​រុស្ស៊ី​ម្នាក់​និង​ស្ថាប័ន​៣ ក្នុងនោះ​មាន​ធនាគារ​មួយ​ដែល​បើក​ស្នាក់ការ​នៅ​ក្រុង​មូ​ស្គូ​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​របស់​ចិន​។​

​ធនាគារ​Agrosoyuz នៅ​ទីក្រុង​មូ​ស្គូ​

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ចាត់ទុកថា ធនា​ពាណិជ្ជកម្ម​Agrosoyuz របស់​រុស្ស៊ី​និង​សម្ព័ន្ធ​ក្រុមហ៊ុន​Korea Ungum មាន​ស្នាក់ការ នៅ​ក្រុង​ព្យុងយ៉ាង​និង​ក្រុមហ៊ុន​សហ​ពាណិជ្ជ​Dandong Zhongsheng.ltd មាន​ស្នាក់ការ​នៅ​ចិន ដែល​សុទ្ធសឹង​ជា​ស្ថាប័ន​មាន ទាក់ទិន​ដល់​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េខាងជើង​។​

​មកទល់ពេលនេះ​អាមេរិក​នៅតែ​បន្ដ​ដាក់​គំនាប​ចំពោះ​កូរ៉េខាងជើង ទោះបីជា​ប្រធានាធិបតី​ប្រទេស​នេះ​កំពុង​អនុវត្តន៍​កិច្ច ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​សំដៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក្ដី​។​

​មុន​នោះ​នៅ​ថ្ងៃ​ដដែល​នេះ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងជើង Alexander Matsegora អះអាងថា ក្រុង​មូ​ស្គូ​មិនបាន​បំពាន​លើ​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​UN ចំពោះ​ក្រុង​ព្យុងយ៉ាង​ឡើយ​ហើយ​ថា​ការផ្ដល់​លិខិតអនុញ្ញាត​ថ្មី​ដល់​ពលករ​កូរ៉េខាងជើង​នៅ​រុស្ស៊ី ព្រោះ​ពូកគេ​សុទ្ធសឹង​ជា​ពលករ​មក​ធ្វើការ​នៅ​រុស្ស៊ី​តាម កិច្ចសន្យា​ដែលមាន​មុន​ការដាក់ទណ្ឌកម្ម​ម្ល៉េះ​៕

សូយន

spot_img
×