Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អំពាវនាវ​បន្ធូរបន្ថយ​វិធានការ​ដាក់ទណ្ឌកម្ម រ​បស់​អង្គការសហប្រជាជាតិ​ ​

spot_img

តាម​ក្យូ​ដូ​ដែល​ដកស្រង់​ប្រភពព័ត៌មាន​ការទូត​នៅ​ថ្ងៃទី​៣ ខែសីហា​ឱ្យដឹងថា​ប្រមុខ​ការទូត​កូរ៉េខាងជើង​បាន​អំ​ពាវ​នាវ​បន្ធូរបន្ថយ​វិធានការ​ដាក់ទណ្ឌកម្ម​អន្ដរជាតិ​មកលើ​ប្រទេស​ខ្លួន ដោយ​ទាញយក​ទឡ្ហីករណ៍​ពី​ការដែល​ក្រុង​ព្យុងយ៉ាង​បាន​ផ្អាក​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​និង​កាំជ្រួច​។​

ប្រមុខការទូតកូរ៉េខាងជើង លោក Ri Yong Ho

​ប្រភព​ខាងលើ​បញ្ជាក់​បន្ថែមថា លោក Ri Yong Ho បាន​លើកសំណើ​បែបនេះ​ក្នុងជំនួប​ជាមួយ​សម​ភាគី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​សិង្ហ​បុរី​។ លោក​ធ្វើការ​ចោទ​សួរថា ហេតុអ្វី​បានជា​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​យូ​អិន​នៅ​ពុំទាន់​បាន​បន្ធូរបន្ថយ​ទោះបីជា​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កំពុងមាន​«​ការរីកចម្រើន​»​ទៅមុខ​។​

​ប្រមុខ​ការទូត​រូបនេះ​និយាយថា លោក​នឹង​លើក​បញ្ហា​នេះ​នៅ​វេទិកា​តំបន់ (ARF), ដែល​រួមមាន​ប្រទេស​សមាជិក​គឺ​អាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន​និង​រុស្ស៊ី​។​តាម​លោក កូរ៉េខាងជើង​ប៉ងប្រាថ្នា​ឱ្យ​បណ្ដា​ប្រទេស​ផ្សេងទៀត​ជួយ​លុបចោល​វិធានការ​ដាក់ទណ្ឌកម្មរ​បស់ UN សំដៅលើ​ក្រុង​ព្យុងយ៉ាង​។​

​នៅ​ថ្ងៃ​ដដែល ប្រភពព័ត៌មាន​មួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ឱ្យដឹងថា ប្រមុខ​ការទូត​ជប៉ុន​Taro Kono កំពុង​ប្រឹងប្រែង​ដើម្បី​មាន​ជំនួប ជាមួយ​សម​ភាគី​កូរ៉េខាងជើង​ផងដែរ ក្នុងពេលដែល​ប្រមុខ​ការទូត​របស់​ប្រទេស​ដទៃ​កំពុងមាន​ផែនការ​ជួប​ទ្វេភាគី​ជាមួយ​លោក Ri Yong Ho ។​

​គួររំលឹកថា នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe បាន​ត្រៀមខ្លួន​ចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​Kim Jong-un ៕

សូយន

spot_img
×