Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅអធិការ​និង​ជា​ប្រធាន​សមាគម​ពុទ្ធសាសនា​ចិន រង​ការចោទប្រកាន់​ពីបទ​រំខាន​និង​បង្ខំ​ឱ្យ​ដូនជី​វ័យក្មេង​រួម​សង្វាស​

spot_img

​ចៅអធិការ​នៅ​វត្ត LONGQUAN ជា​ប្រធាន​សមាគម​ពុទ្ធសាសនា​ចិន ហើយក៏​ជា​ទីប្រឹក្សានយោបាយ​រដ្ឋាភិបាល បាន​បដិសេធ​ការចោទប្រកាន់ថា​បាន​លួងលោម​និង​គំរាម​ដូនជី​៦​នាក់​ឱ្យ​រួម​សង្វាស​ជាមួយ​ខ្លួន​។​

​ចៅអធិការ​វត្ត​LONGQUAN នា​ក្រុង​ប៉េកាំង​ប្រទេស​ចិន​

 

​តាម Global Times ដែលជា​ផ្នែក​មួយ​របស់​People’s Daily -​ស្ថាប័ន​របស់​បក្សកុម្មុយនិស្ដ​ចិន ចុះផ្សាយ​ថា ឯកសារ​៩៥​ទំព័រ ដែល​ត្រូវបាន​សង្ឃ​២​អង្គ នៃ​វត្ត LONGQUAN ប្រគេន​ជូន​បណ្ដា​មន្ដ្រី​រដ្ឋាភិបាល ដោយ​ចោទប្រកាន់ថា​ចៅអធិការ​វត្ត​នេះ​បាន​ផ្ញើ​សារ​លួងលោម ឬ​គំរាម​ដល់​ដូនជី​យ៉ាងតិច​៦​នាក់​បង្ខំ​ឱ្យ​ពួកគេ​រួម​សង្វាស​ជាមួយ​លោក ក្នុងនោះ​៤​នាក់​បាន​យល់​
​ព្រម​។​សង្ឃ​អង្គ​នេះ​បានធ្វើការ​បញ្ចុះបញ្ចូល​ថា​ការ​រួមភេទ​គឺជា​ផ្នែក​មួយ​ក្នុងការ​សិក្សា​អំពី​ទ្រឹស្ដី​ពុទ្ធសាសនា ហើយ​ការ ប្រាស្រ័យ​ខ្លួនប្រាណ​គឺជា​វិធី​«​ជម្រះ​បាប​»​។​

​កាលពី​ពីរ​ខែ​មុន ដូនជី​ម្នាក់​ក្នុងចំណោម​នោះ​ក៏បាន​ប្ដឹង​ចៅអធិការ​នេះ​ថា​បាន​រំលោភ​ផ្លូវភេទ​ទៅកាន់​ប៉ូលិស​។​នៅក្នុង​បណ្ដឹង​ក៏មាន​សរសេរ​អំពី ចៅអធិការ​អង្គ​នេះ​ថា​បាន​គ្របដណ្ដប់​ទៅលើ​សិស្សគណ​ទាំងឡាយ​ដើម្បី​បម្រើឱ្យ​«​អាណាចក្រ​ពុទ្ធសាសនា​»​របស់​បុគ្គល​ខ្លួន​។​សង្ឃ​២​អង្គ​ខាងលើ​ក៏បាន​ឱ្យដឹងថា ពួកគេ​បាន​សិក្សា​យោបល់​ពី​អ្នកជំនាញការ​នៅ​ក្រសួង​នគរបាល​ដើម្បី​ធានាថា​សារ​ទាំងឡាយ​ដែល​ត្រូវបាន​ចៅអធិការ​នេះ​បញ្ជូន ចេញទៅ​ត្រូវបាន​ថត​ទុក​។​

​ឯកសារ​របស់​សង្ឃ​ទាំង​២​អង្គ​ត្រូវបាន​ទម្លាយ​ចេញ​លើ​បណ្ដាញ​សង្គម​ចិន ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​លុបចោល​។​ប្រភពព័ត៌មាន​ឱ្យដឹង​បន្ថែមថា ចៅអធិការ​អង្គ​នេះ​ត្រូវបាន​គេ​កោះហៅ​ទៅយក​ចម្លើយ រួច​ក៏​ដោះលែង​មកវិញ​។ សង្ឃ​ព្រះនាម Xianqi ដែលជា​សង្ឃ​មួយអង្គ​ក្នុងចំណោម​នោះបាន​បញ្ជាក់ប្រាប់ BBC​ថា ព្រះអង្គ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​២​នាក់​ដែល​ស្រាវជ្រាវ​និង​រៀបចំ​របាយការណ៍​នេះ ប៉ុន្ដែ​ព្រះអង្គ​ពុំបាន​ដឹងថា​មានការ​បែកធ្លាយ​ឯកសារ​ខាងលើ​ឡើយ ព្រោះ​លោក​ទាំងពីរ​ពុំមាន​ផែនការ​ប្រកាស​ផ្សាយ​វា​ជា​សាធារណៈ​ទេ​។​

​គួររម្លឹកថា ចៅអធិការ​វត្ត LONGQUAN គឺជា​សមាជិកសភា​និង​ជា​មេដឹកនាំ​សម្ព័ន្ធ​សមាគម​ពុទ្ធសាសនា​ចិន​៕

សូយន

spot_img
×