Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​លើកឡើង​ទិសដៅ​សំដៅ​ធានា​ជំនួយ​ទៅដល់​កូរ៉េខាងជើង​

spot_img

AP ឱ្យដឹងថា អាមេរិក​កំពុង​ប្រឹងប្រែង​ធានា​ជំនួយ​មនុស្សធម៌​កុំឱ្យ​ជួប​ឧបសគ្គ​ដែល​មិនចាំបាច់​តាមផ្លូវ​ដឹកជញ្ជូន​ទៅ​កូរ៉េ​ខណៈដែល UN ឱ្យដឹងថា មាន​ពលរដ្ឋ​កូរ៉េខាងជើង​១០​លាន​នាក់​កំពុង​ខ្វះខាត​ស្បឿ​ង​អាហារ កំពុង​ត្រូវការ​ជំនួយ​ផ្សេងៗ​ទៀត​។​

អគ្គលេខាធិការរង UN ទទួលបន្ទុក​បណ្ដា​បញ្ហា​មនុស្សធម៌ Mark Lowcock

​ទិសដៅ​ថ្មី​ដែល​អាមេរិក​ផ្ដើម​សំដៅ​ឡើង​និង​ត្រូវបាន​គណៈកម្មាធិការ​តាមដាន​ឃ្លាំមើល​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង របស់​ក្រុមប្រឹក្សាសន្ដិសុខ​UN អនុម័ត​នៅ​ថ្ងៃទី​៦​សីហា​ខាងមុខ​។​

​ទិសដៅ​ថ្មី​នេះ​មាន​ទាក់ទង​ដល់​ការផ្ដល់​សិទ្ធិ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​និង​អង្គការក្រៅរដ្ឋាភិបាល​ធ្វើការ​ដឹកជញ្ជូន​ជំនួយ​។​

​អគ្គលេខាធិការរង​UN ដែល​ទទួលបន្ទុក​បញ្ហា​មនុស្សធម៌​និង​សម្របសម្រួល​សង្គ្រោះបន្ទាន់​Mark Lowcock ឱ្យដឹងថា បន្ទាប់ពី​ទស្សនកិច្ច​ថ្មីៗ​នេះ​របស់លោក​ទៅកាន់​កូរ៉េខាងជើង​បាន​ពិនិត្យឃើញ​មាន​ឥទ្ធិពល​ដែល​បណ្ដាលមកពី​វិធានការ ដាក់ទណ្ឌកម្ម​បានធ្វើឱ្យ​ការដឹកជញ្ជូន ទទួល​ទំនិញ​និង​បែងចែក​ទំនិញ មាន​ភាពយឺតយ៉ាវ​យ៉ាងខ្លាំង​៕

សូយន

spot_img
×