Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការផ្ដល់​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ បន្ទាប់ពីការដាក់ឲ្យដំណើរកាល ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រភេទសេវាដែលអង្គភាពច្រកចេញចូលតែមួយ​នឹង​ផ្ដល់ជូនមានដូចជា ប្រភេទសេវានីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ផ្នែករដ្ឋបាល និងក្នុងវិស័យសុខាភិបាល,​វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន,វិស័យ​ឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង,វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា សម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏ដូចជាវិស័យឯកជន ដែលកំពុងរស់នៅ​និងប្រកបរបរទទួលទានផ្សេងៗ នៅរាជធានីភ្នំពេញ អញ្ជើញមកទំនាក់ទំនងស្នើសុំសេវារដ្ឋបាលតាមវិស័យដូចបានរៀបរាប់ខាងលើ​នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ៕ ដោយ៖កូឡាប

spot_img
×