Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Chile ចេញ​ច្បាប់​ពិន័យ​៣៧០​ដុល្លារ​សម្រាប់​ស្បោង​ nylon ​១ ដែល​ដាក់​ប្រើប្រាស់​នៅលើ​ទីផ្សារ​

spot_img

ប្រធានាធិបតី Chile លោក​Sebastián Piñera បាន​ចុះហត្ថលេខា​លើ​ក្រឹត្យច្បាប់​ហាមឃាត់​ការប្រើ​ស្បោង​ nylon​នៅតាម បណ្ដា​មូលដ្ឋាន​ជំនួញ​ទូទាំងប្រទេស ធ្វើឱ្យ Chile ក្លាយជា​ប្រទេស​នៅ​អាមេរិក​ឡាទីន​ដំបូង​គេ​ដែល​អនុវត្តន៍​គោលនយោបាយ​ការពារ​បរិស្ថាន​នេះ​។​

ក្នុងអំឡុងពេល​៦​ខែ គិត​ចាប់ពី​ច្បាប់​នេះ​មាន​សុពលភាព បណ្ដា​មូលដ្ឋាន​ជំនួញ​អនុញ្ញាត​ឱ្យប្រើ​ថង់​ nylon​២​សម្រាប់​អតិថិជន​ម្នាក់​។​

​ពេល​ចប់​កាលបរិច្ឆេទ​ខាងលើ ការប្រើប្រាស់​ថង់​ nylon ​ត្រូវ​ហាមឃាត់​ដាច់ខាត​នៅតាម​បណ្ដា​ហាង​ទំនិញ​ធំៗ​។​

​រីឯ​តាម​កន្លែង​លក់ដូរ​តូចតាច​វិញ​នឹងត្រូវ​ហាមឃាត់​ការប្រើប្រាស់​ថង់​ nylonទាំងស្រុង ក្រោយ​ពេលដែល​ច្បាប់​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ​។​

​ក្នុងនោះដែរ តាមច្បាប់​ថ្មី​នេះ​ក៏​កំណត់ថា រាល់​ការបំពាន​នឹង​មាត្រា​ទាំងឡាយ​ដែល​បានកំណត់​ដូចខាងលើ​នឹងត្រូវ​ពិន័យ​៣៧០​ដុល្លារ​សម្រាប់​ការប្រើប្រាស់​ថង់​ nylon​១​។​

​ក្រៅពី​Chile ដែល​បានប្រកាស​ច្បាប់​ហាមឃាត់​ជា​ផ្លូវការ​នោះ បណ្ដា​ប្រទេស​ដទៃទៀត​ដូចជា olombia, Antigua និង​Barbuda, Costa Rica, Panama, Bahamas និង​Belice ក៏បាន​មាន​វិធានការ​ច្បាស់លាស់​ប្រឆាំងនឹង​ការប្រើប្រាស់​ថង់​នីឡុង​។​

​តាម​ស្ថិតិ​របស់​UN ឱ្យដឹងថា មាន​ថង់​ nylon៥០០០​ពាន់​លាន​ថង់​បាន​ត្រូវ​ប្រើប្រាស់​ក្នុង​ពិភពលោក ហើយ​មាន​ជ័រ​ប្លា​ស្ទីក​ដល់​ទៅ​ជាង​១៣​លាន​តោន​ត្រូវបាន​ចាក់​ចូលក្នុង​សមុទ្រ​៕

សូយន

 

spot_img
×