Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ រំខាន​កិច្ចការ​សមត្ថកិច្ច និង​លួច​កៀប​លេខ​វិទ្យុទាក់ទង អាច​ជាប់ពន្ធនាគារ ៥​ឆ្នាំ​

spot_img

ភ្នំពេញ ៖​នគរបាលជាតិ ក្រសួងមហាផ្ទៃ បាន បង្ហាញមុខ​ជនសង្ស័យ​ជនសង្ស័យ​ម្នាក់​ពីបទ​លួច តាម​បច្ចេកវិទ្យា​ទូរគមនាគមន៍ ពាក់ព័ន្ធ​ការ រំខាន​កិច្ចការ​សមត្ថកិច្ច និង​លួច​កៀប​លេខ​វិទ្យុទាក់ទង​ដែល​ជា​កត្តា​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​ឧត្តមសេនីយ៍ឯក មិន សុ​វណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ជនសង្ស័យ ឈ្មោះ ហុត ផាន​និត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧G ផ្លូវ​១៤K ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ ពីបទ​លួច តាម​បច្ចេកវិទ្យា​ទូរគមនាគមន៍​។ ជនសង្ស័យ​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការតាមដាន​អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។ លោក​បញ្ជាក់ថា “​ជនសង្ស័យ​នេះ បាន​លួច​កៀប​លេខ​វិទ្យុ​ទាក់ និង​លក់​នូវ​វិទ្យុទាក់ទង ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ បាន​ប្រើ​វិទ្យុទាក់ទង​ឬ​អាយកូម​ធ្វើ​សកម្មភាព​រំខាន​សំឡេង​ផ្សេងៗ ដល់​សមត្ថកិច្ច​ផង​ដែរ​”​។​

​ពាក់ព័ន្ទ​នឹង​បទល្មើស​នេះ ជនសង្ស័យ នឹង​ត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​ទៅ​១០​លាន​រៀល ដោយយោង​តាម​មាត្រា​៨៤ បានចែង​ថា “​ជន​ណា​ដែល​លួច​ប្រើប្រាស់​នូវ​វិទ្យុទាក់ទង និង​ហ្វ្រេ​កង់​គ្មាន​ច្បាប់​អនុញ្ញាត​”៕ ដោយ​៖​កូឡាប​

 

spot_img
×