Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចុះហត្ថលេខា​លើ​ពិធីសារ លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន​

spot_img

​ភ្នំពេញ ​៖ ​ជា​ការឆ្លើយតប​របស់​ភាគី​ចិន តាម​សំណើ​របស់​ភាគី​កម្ពុជា ពិធី​​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន លោក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ឯក​អគ្គរដ្ឋទូត​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្រោម​អ​ធីបតី​ភាពដ៏​ខ្ពង់ខ្ពស់ លោក ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ ។​

​សូមបញ្ជាក់​ថា ការចុះ​ពិធីសា​រនា​ថ្ងៃនេះ គឺជា​ការឆ្លើយតប​របស់​ភាគី​ចិន តាម​សំណើ​របស់​ភាគី​កម្ពុជា តាមរយៈ​ក្រុមការងារ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ចាប់ផ្តើម​ចរចា​ទីផ្សារ​ជាមួយ​ភាគី​ចិន​ឡើងវិញ តាមរយៈ​ការរៀបចំ​ផែនការ​ការងារ​សម្រាប់​រៀបចំ​ពិធីសារ​នាំចេញ​ផ្លែ​ចេក​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លងទៅ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​។ ហើយ​បន្ទាប់មក​នៅ​ថ្ងៃទី​២៥¬២៦​ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅនេះ ដែល​អតីត​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​អ្នកជំនាញ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​បច្ចេកទេស ដើម្បី​បញ្ចប់​សេចក្តីព្រាង​ពិធីសារ ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ជាមួយ​អតីត​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក នៅ​ទីក្រុង​ប៉េកាំង និង​បាន​សន្យា​គ្នា​ថា ភាគី​ទាំងពីរ​នឹង​កំណត់​ពេលវេលា និង​កន្លែង​សម្រាប់​ចុះហត្ថលេខា​ពិធីសារ​ខាងលើនេះ ឱ្យបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើទៅបាន បន្ទាប់​ពី​ការច្របាច់បញ្ចូល​គ្នា​រវាង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡីស័​ក​ជា​មួយអ​គ្គ​រដ្ឋបាលគ​យ​ចិន និង​មាន​ថ្នាក់ដឹកនាំ​អគ្គ​រដ្ឋបាល​គយ​ថ្មី​។

ទន្ទឹមនឹងនេះ ដោយ​ផ្អែក​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​ក្រសួង​កសិកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អនាម័យ និង​ភូតគាម​អនាម័យ រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយនឹង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១០ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ខិតខំ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុងការ​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​។ ជា​លទ្ធផល ពិធីសារ​មួយចំនួន​ត្រូវបាន​ចុះហត្ថលេខា​រួមមាន​៖ 1) ពិធីសារ​ស្តីពី​ការនាំ​ផលិតផល​ដំឡូង​មី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក​(AQSIQ) នៃ​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១០ ។ 2) ពិធីសារ​ស្តីពី​ការនាំ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក (AQSIQ) នៃ​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១០ ។ 3) ពិធីសារ​ស្តីពី​ការនាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ចត្តា​ឡី​ស័ក (AQSIQ) នៃ​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦​។ ជាមួយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​បន្ថែម​នា​ថ្ងៃនេះ គឺ​ភាគី​កម្ពុជា​បាននិងកំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន​ឲ្យ​ពិនិត្យ​លទ្ធភាព និង​ពន្លឿន​ការងារ​បន្ថែម ក្នុងការ​នាំចូល​នូវ​ផលិតផល​កសិកម្ម​ចាំបាច់​មួយចំនួនទៀត​ទៅ​កាន់​ទីផ្សារ​ចិន ដូចជា​៖ ផ្លែស្វាយ ផ្លែ​មៀន (​តា​ង៉ែ​ន​) ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ផូង និង​សំបុក​ទឹកមាត់​ត្រចៀកកាំ សម្រាប់​ធ្វើ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​បន្ត​ទៀត​។ សូមបញ្ជាក់​ថា ផលិតផល​កសិកម្ម​កម្ពុជា បាន​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​នា​ឆ្នាំ​២០១៧ មាន​អង្ករ​មាន​ចំនួន​ជិត ២០០​ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម​និង​ម្សៅ​សរុប​ចំនួន​ជាង ៥៨​ពាន់​តោន កៅស៊ូ​មាន​ចំនួន ៣.៣៤០​តោន ស្ករអំពៅ​មាន​ចំនួន ១៤.៩៤០​តោន និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​៕ ដោយ​៖​កូឡាប​

 

spot_img
×