Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖​ ជនសង្ស័យ​ចំនួន ៥ នាក់​និង​វត្ថុតាង ពាក់ព័ន្ធ​បទល្មើស​ចំនួន ៣ គឺ​លួច ឆក់​កាបូប ប្រើ​អំពើហិង្សា ត្រូវបាន​នគរបាល​ចាប់​ខ្លួន ហើយ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី កាលពី​ថ្ងៃ​ទី​៣​ខែ​សីហា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ចំនួន​៣​ករណី ក្នុងនោះ​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​) ចំនួន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​ប្រើ​អំពើហិង្សា (​វាយ​យក​ម៉ូតូ​) ចំនួន​១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​

​ករណី​ទី​១៖​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​) ចំណុច​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ខាងលិច ផ្លូវ​សហព័ន្ធ​រុស្សី ក្រុម​៣ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦​និង​១០​នាទី​។​

​ករណី​ទី​២៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូបស្ពាយ​) ចំណុច​មុខ​ផ្ទះ​លេខ​១៦៦E០ ផ្លូវ​លេខ​១៨២ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​។​

​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​១៥​នាទី នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០១ ផ្លូវលំ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុធា សុ​ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៥៦​ង ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​កា​កាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យកៈ​ដាវ​ស្រោម​ពណ៌​ស ប្រវែង​១​ម៉ែត្រ​ចំនួន​១, ស្លាក​លេខ​ម៉ូតូ សៀមរាប​1F-7927 ចំនួន​មួយ​បន្ទះ​, សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន (​ដប​ចំនួន ១ , ដែកកេះ​ចំនួន​៣ ,​ក្រដាស់​អាលុយមីញ៉ូម​មួយចំនួន ), ស៊ីម​កាត​Metfone ចំនួន ៥៣ បន្ទះ​។​

​ករណី​ទី​៣៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​ប្រើ​អំពើហិង្សា (​វាយ​យក​ម៉ូតូ​) នៅ​ចំណុច​ច​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​SCG ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អាធ្រាត​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ នៅ​ចំណុច​ចំណុច​ភោជនីយដ្ឋាន​សប្បាយ សប្បាយ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ជនសង្ស័យ​ចំនួន ៤ នាក់ បញ្ជូន​មកកាន់​ការិយាល័យ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ កែវ ភារុណ ហៅ​ប៊ី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បោះពុម្ព ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ អ៊ិច ចក្រី ហៅ​ហ្វ័​រ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​លេខ​៩B ផ្លូវ​បេតុង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ទី​៣-​ឈ្មោះ ឆា​វ សំ​អិត ហៅ​រាជ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បោះពុម្ព​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ទី​៤-​ឈ្មោះ ណុ​ច តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​សេរី​មង្គល ថ្នាក់​ទី​១០ ភូមិ​ឫស្សី​ជ្រោយ ឃុំ​ព្រែក​ដំបង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សាន ទិ​ត្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ បុគ្គលិក​ផ្សារ​អេអន​២ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គីនិច ពណ៌​ស លាយ​ក្រហម សេរី​ឆ្នាំ​២០១៤ ឡើង​សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1AS-4917៕ ដោយ ៖ កូឡាប

spot_img
×