Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​៣សីហា ស្លាប់៤នាក់ របួស៧នាក់

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី១នាក់) របួសធ្ងន់ ៣នាក់ របួសស្រាល ៤នាក់(ស្រី៣នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៤នាក់ (យប់២លើក) ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តធុនតូច ២គ្រឿង រថយន្តធំ ៤គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(៣នាក់), ប្រជែង ១លើក, មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) ងងុយដេក ១លើក ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក ផ្លូវខេត្ត ២លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ​ រួមមាន​​​ ម៉ូតូ ៣លើក រថយន្តតូច ១លើក រថយន្តធំ​៤លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ចាម ១លើក​ស្លាប់២នាក់, បន្ទាយមានជ័យ ១លើក ស្លាប់១នាក់ និងខេត្តពោធិ៍សាត់ ១លើក ស្លាប់១នាក់ ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល៣នាក់ គិតចាប់ពីថ្ងៃទី១-៣ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ២២លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសសរុប ៣២នាក់ របួសធ្ងន់ ១៧នាក់ របួសស្រាល ១៥នាក់ ៕ ដោយ ៖ កូឡាប

spot_img
×