Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ជំនន់​នៅ​ទន្លេមេគង្គ​លើ បាន​បន្ត​ស្រុក​ចុះ​

spot_img

ទន្លេមេគង្គ​លើ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើ ដោយ​ស្ថាន​ទឹក​ជំនន់​នៅ​ទន្លេមេគង្គ​លើ បាន​បន្ត​ស្រុក​ចុះ​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៣​ខែ​សីហា ។​

​ក្រសួង​ជំនាញ បានបញ្ជាក់​ថា ស្ថានភាព​ទឹក​ទន្លេមេគង្គ ស្ទឹងត្រែង បាន​ស្រ​កមក​នៅ​ក្នុង​កម្ពស់ ១០,៤៥​ម៉ែត្រ ។ ទន្លេមេគង្គ​ក្រចេះ ស្រក​ចុះ​មក​នៅក្នុង​កម្ពស់ ២១,៦៩​ម៉ែត្រ ខណៈ​ដែល​កម្រិត​ត្រូវ​ប្រកាស​អាសន្ន ២២,០០​ម៉ែត្រ និង​ទន្លេ​មេគង្គ​កំពង់ចាម ទឹក​មាន​កម្ពស់​១៥,១២​ម៉ែត្រ ។​

​ចំណែក​ស្ថានភាព​កម្ពស់​ទឹកទន្លេ ក្នុង​ថ្ងៃ​ទី​៣ គឺ ទន្លេមេគង្គ​ស្ទឹងត្រែង កម្ពស់​១០,៤៧​ម៉ែត្រ ទន្លេមេគង្គ​ក្រចេះ កម្ពស់ ២១,៧២​ម៉ែត្រ ទន្លេមេគង្គ​កំពង់ចាម កម្ពស់​១៥,១២​ម៉ែត្រ ទន្លេបាសាក់​ចតុមុខ កម្ពស់​៩,១៥​ម៉ែត្រ ទន្លេមេគង្គ​អ្នក​លឿង ៦,៥៧​ម៉ែត្រ ទន្លេបាសាក់​កោះ​ខែល ៧,៥៧ ម៉ែត្រ និង​ទន្លេសាប​ព្រែក​ក្តាម កម្ពស់ ៧,៤៨​ម៉ែត្រ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×