Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្វាយ​ក្រហម​ជប៉ុន​ថ្លៃ​បំផុត​ពិភពលោក មួយ​ផ្លែ​ថ្លៃ​ជាង​២០​ដុល្លារ រក​ទិញ​គ្មាន​ទៀត​(មានវីដែអូ)

spot_img

កសិដ្ឋាន​ដាំ​ស្វាយ​នេះ​ស្ថិតនៅលើ​ទីទួល​ដ៏​ធំ​ទូលាយ​មួយ នា​ខេត្ត​Miyazaki ហេតុនេះ​ទើប​វា​មានឈ្មោះ​មួយទៀត​ក្រៅពី​ស្វាយ​ក្រហម​គឺ Miyazaki ។​

ស្វាយ​ក្រហម​គឺ Miyazaki

​ខុសប្លែក​ពី​ដើម​ស្វាយ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ដើម​ធំៗ ដាំ​ផ្ទាល់​ដី ស្វាយ​ក្រហម​ត្រូវបាន​គេ​ដាំ​នៅក្នុង​ផើង​ធំៗ​ដាក់​នៅលើ​ដី​។​សម្បក​ស្វាយ​នេះ​វា​រាង​កន្ទួលៗ​ដូច​កមាន់ ។​ប្រភេទ​ស្វាយ​កាលី​ព​នេះ​នូវបាន​ប្រសិទ្ធ​នាម​ថា «​ស៊ុត​ព្រះអាទិត្យ​» ។​


​អម្បូរ​ស្វាយ​នេះ​ត្រូវបាន​ដាំ ថែទាំ​ដោយ​វិធី​ពិសេស​មួយ ។​នៅពេល​វា​ចេញ​ផ្កា គេ​ចង​មែក​របស់​វា​ឡើង​ត្រង់​ទៅលើ ដើម្បី​ទុកឱ្យ​ពពួក​ឃ្មុំ​ចូលមក​បឺត​ស្រូបយក​សារធាតុ​ពី​លំអងផ្កា​ស្វាយ​។​

ពួក​ឃ្មុំ​ក្រេប​លំអង​នឹង​ជួយ​បង្កើត​លំអង​បន្ថែម​ឱ្យ​ផ្កា​

​នៅពេលដែល​ផ្កា​របស់​វា​មិន​ជ្រុះ រួច​ចេញ​ផ្លែ គេ​ចាប់ផ្ដើម​កាប់​ចោល​នូវ​ផ្លែ​តូចៗ​ពុំមាន​លទ្ធភាព​លូតលាស់ រួច​កាត់ចោល​ទាំង​មែក​ដែល​ពុំមាន​ផ្លែ​គ្រវាត់ចោល បន្ទាប់មក​គេ​ប្រើទ​ម្ព​ក់​ថ្ពក់​ទង​ស្វាយ​និង​ចុង​មែក​របស់​វា​ព្យួរ​ឡើងលើ​។​

​បន្ទាប់មក​គេ​ខ្ចប់​ផ្លែស្វាយ​ទាំងនេះ​ដើម្បី​បញ្ចៀស​ពី​ការបំផ្លាញ​ពី​សត្វល្អិត​

​ពេល​ស្វាយ​ជិត​ទុំ គេ​យក​សំណាញ់​មក​ស្រោប​ផ្លែស្វាយ​ពី​ក្រៅ រួច​ដាក់​ក្រដាសប្រាក់​ដែលមាន​ប្រសិទ្ធភាព​ស្រូបយក​ពន្លឺ បំណង​ឱ្យ​ផ្លែស្វាយ​ពេល​ទុំ​វា​មាន​ពណ៌​ក្រហម​ស្មើ​គួរឱ្យ​គយគន់​។​

 

​គេ​នឹង​ទុក​ផ្លែស្វាយ​នេះ​ទុំ​តាម​ធម្មជាតិ ហេតុនេះ​វា​នឹង​ជ្រុះ​។ ផ្ទាំង​សំណាញ់​មួយ​ត្រូវបាន​គេ​លាត​ពីក្រោម​ដើម្បី​ទ្រ​ផ្លែស្វាយ​នោះ​កុំឱ្យ​ខូច​។​ផ្លែស្វាយ​នេះ​ក្រអូប​និង​ផ្អែម​ណាស់ បច្ចុប្បន្ន​គេ​ឃើញ​មាន​លក់​នៅ​ប្រទេស​វៀតណាម​ក្នុងតម្លៃ​មួយ​ផ្លែ​តាម​តូច​ឬ​ធំ​ក្នុង​ចន្លោះ​ពី​ជាង​៥០​ដុល្លារ​ទៅដល់​ជិត​១០០
​ដុល្លារ​ឯណោះ​។​ថ្លៃ​បែបនេះ​ពុំមែន​លក់​មិន​ដាច់​នោះទេ បើ​ចង់​ទិញ​វា​ត្រូវ​កុម្មង់​ទុក​មុន​២​សប្ដាហ៍​ឯណោះ​។​

​ឥឡូវ​យើង​ងាក​មក​មើល​ខ្សែ​វីដេអូ​ពី​កសិដ្ឋាន​ស្វាយ​នេះ​៕

សូយន

spot_img
×