Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ទា​ដែល​ចេះ​យល់​សម្តី និង​កាយវិការ​របស់​មនុស្ស ហើយ​ចេះ​យក​ចិត្ត​ដើម្បី​រួច​ពី​ការ​… សម្លាប់​! (​វីដេអូ​)

spot_img

ទា​គឺជា​អម្បូរ​សត្វ​ដែល​ពុំ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទេ ប៉ុន្តែ​ពេល​ឃើញ​រូបភាព​ទា​មួយ​ក្បាល ដើរ​តាម​ម្ចាស់​របស់​វា​ជាប់​បេះ​ពុំ​ដាច់ ធ្វើឲ្យ​គេ​មាន​ការភ្ញាក់ផ្អើល ពិសេស​ពេល​ដឹង​រឿងរ៉ាវ​ស្ថិត​នៅ​ពីក្រោយ​រឿងនេះ ។​

​គេ​ដឹងថា​វា​ជា​ទា​ឈ្មោល ពណ៌​សស្គុះ មាន​ទម្ងន់​ប្រមាណ 3kg ត្រូវបាន​ម្ចាស់​របស់​វា​ឈ្មោះ Son Van អាយុ ៤៩​ឆ្នាំ នៅ​កម្ពុជា​ក្រោម ចិញ្ចឹម​ជាង​កន្លះ​ឆ្នាំ​មកហើយ ។​

​លោក Van ឲ្យដឹងថា ដំបូង​ឡើយ​ទា​១​ក្បាល​នេះ ជា​របស់​កូនប្រសា​រលោក ផ្ញើរ​ទុក ព្រោះ​គេ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ ហើយ​ពេលនោះ​វា​មាន​ទម្ងន់​ប្រមាណ​កន្លះ​គីឡូក្រាម​ប៉ុណ្ណោះ ។​

​ដំបូង​ឡើយ​វា​ធម្មតា​ដូច​សត្វ​ទាដ​ទៃៗ​ទៀត រហូតទល់​ថ្ងៃមួយ​ប្រហែលជា​ដឹង​ថា វា​ត្រៀម “​ចូលឆ្នាំ​”​ហើយ ។ លោក​ចែករំលែក​ប្រាប់ ៖ “​ខ្ញុំ​បាន​និយាយ​ប្រាប់​ប្រពន្ធ​ថា ទា​នេះ​វា​ធំ​ណាស់​ហើយ តែបើ​ធ្វើ​ម្ហូប​យើង​២​នាក់ ហូប​មិន​អស់​ទេ ចាំ​ដល់​ចូលឆ្នាំ កូនៗ​នៅ​ឆ្ងាយ វា​ត្រឡប់មកផ្ទះ​សឹម​យើង​ធ្វើ​ហូប​ទាំងអស់គ្នា ។ មិន​យល់​ដែរ​ថា ទា​នេះ​វា​ចេះ​ស្តាប់​ឲ្យតែ​ខ្ញុំ​ចេញ​ទៅណាម​កណា សូម្បី​តែ​ដើរ​ក្រៅ​ផ្ទះ​គឺ​វា​តាម​ជាប់​រហូត​… ។​

​សូម្បី​តែ​ពេល​លោក Van ទៅ​ផឹក​កាហ្វេ ដើរ​លេង​ផ្ទះ​អ្នកជិតខាង​… វា​ក៏​ដើរ​តាម​ជានិច្ច ។​

​សង្កេត​ឃើញ​ទង្វើ​ចម្លែក​នេះ លោក​កើត​ក្តី​អាណិត ហើយ​ក៏​ចាត់​ទុក​វា​ជា​មិត្តសម្លាញ់​ក្នុងផ្ទះ ដាច់ខាត​មិន​យក​វា​ធ្វើ​អាហារ​ទៀតឡើយ ៕ ចន្ទ្រា​

spot_img
×