Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ​-​អង្គការ​សង្គម​ស៊ីវិល ធ្វើកំណែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ​

spot_img

​ភ្នំពេញ​៖ លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ជួបពិភាក្សា ជាមួយ​ក្រុមការងារ​នៃ គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (Cooperation Committee for Cambodia) ដែល​មាន​សមាជិក ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តជាតិ ក្នុង​គោលដៅ​ពង្រឹង​យន្តការ នៃ​ភាព​ជា​ដៃគូរ​រវាង ពន្ធដារ​-​អង្គការ​សង្គម​ស៊ីវិល នៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ នា​ថ្ងៃ​សុក្រ ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការធ្វើកំណែទម្រង់​របស់​អគ្គនាយក​ពន្ធដារ តាមរយៈ​ការធ្វើកំណែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និង​កំពុង​អនុវត្ត ពិសេស​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ។​

​ក្នុងជំនួប​នោះ​លោក គង់ វិបុល បាន​ថ្លែងថា ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​សារពើពន្ធ ដោយ​មិន​មាន​ភាព​រើសអើង ក្នុង​គោលដៅ​មួយ​ពង្រឹង ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង សមធម៌​ក្នុង​ចំណោម​សហគ្រាស​ទាំងឡាយ ព្រមទាំង​ឈានទៅ​ធានាបាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព (Level Playing Field)​។​

​លោក​ប្រតិភូ បានបញ្ជាក់​ថា កំណែទម្រង់​ច្បាស់ ជា​មាន​ផលប៉ះពាល់ ដោយ​អ្នក​ជាប់ពន្ធ​មួយចំនួន មិនទាន់​បាន​យល់​ច្បាស់​អំពី​កាតព្វកិច្ច​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ ហើយក៏​មាន​ការបកស្រាយ​ខុស ឬ​ច្រឡំ នូវ​ខ្លឹមសារ​នៃ​ច្បាប់ និង​បទ​ប្បញ្ញា​ត្តិ​។​

ជា​លទ្ធផល កិច្ចពិភាក្សា​ថ្ងៃនេះ បាន​ផ្តល់​ជា​ជំហាន​ថ្មី​មួយ​បន្ថែម​ទៀត នៃ​បើក​សករាជ​ថ្មី នៃ​ការប្រើប្រាស់​វប្បធម៌ នៃ​ការពិភាក្សា ការ​បណ្តុះ​នៃ​វប្បធម៌​ពន្ធដារ លើកកម្ពស់​ចំណេះដឹង​អំពី​ពន្ធដារ និង​ជំរុញ​ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជាមួយ​ស្ថាប័ន​អនុវត្ត​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ លើកទឹកចិត្ត​និង​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការចូលរួម​ក្នុង​យន្តការ​នៃ ភាព​ជា​ដៃគូរ​រវាង​ពន្ធដារ អង្គការ​សង្គម​ស៊ីវិល ក្នុង​ន័យ​ថា ប្រើប្រាស់​យន្តការ​នៃ​ភាព​ជា​ដៃគូរ ពិភាក្សា​ដោយ​បើកចំហរ យក​បញ្ហា​មក​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​វិជ្ជាជីវៈ និង​ឈរ​លើ​ច្បាប់ និង​បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ជា​ធរមាន ព្រមទាំង​ស្មារតី​នៃ​ភាព​ជា​ដៃគូរ​ពិភាក្សា​។​

​ជា​ការឆ្លើយតប តំណាង​គណកម្ម​ការធិការ សហប្រតិបត្តិការ​ដើម្បី​កម្ពុជា និង​អង្គការ​ជាតិ អន្តរជាតិ ទាំងអស់ ដែល​ជា​សមាជិក​បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​ចំពោះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​ពន្ធដារ ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​បញ្ជាក់បន្ថែម​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​វែងឆ្ងាយ ដើម្បី​ប្រែក្លាយ​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅ​ជា​អង្គភាព​សាធារណៈ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់ លើ​គុណភាព និង​ជំនាញ​ក្នុង​ការប្រមូល​ចំណូល​ពន្ធ ក៏ដូចជា​ការបញ្ជ្រាប​ព័ត៌មាន​ពន្ធដារ ដោយ​ធ្វើឱ្យ​ការផ្តល់សេវា សាធារណៈ​របស់​រដ្ឋបាល សារពើពន្ធ កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព​ខ្ពស់ រហ័ស សាមញ្ញ ស័ក្តិ​សិទ្ធ​ភាព គួរឱ្យ​ទុកចិត្ត ក្នុង​ន័យ​ថា ប្រព័ន្ធ​ពន្ធដារ​កម្ពុជា កាន់តែ​សាមញ្ញ ងាយស្រួល​សម្រាប់​អ្នក​ជាប់ពន្ធ​៕​ ​ដោយ​៖​កូឡាប​

spot_img
×