Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១គូទៀតហើយ! បញ្ចេញកាយវិការ «សិច» ក្នុងឯកសណ្ឋានសិស្ស​យ៉ាង​ស្រើប​ស្រាល​នៅ​លើ​ម៉ូតូ​ដង​ផ្លូវ​សាធារណៈ លទ្ធផល….

spot_img

គូស្នេហ៍​វ័យក្មេង​មួយគូ ដែល​ត្រូវបាន​ចោទប្រកាន់​ថតក្នុង​​កាយវិការ​សិច​នៅលើ​​ម៉ូតូ​ដងផ្លូវ​សាធារណៈ នៅក្នុង​ទីក្រុង Phuket ត្រូវ​ប្រឈមមុខ​នឹង​ប៉ូលីស​ហើយ បន្ទាប់ពី​បណ្តា​រូបភាព​ដ៏​អាសអាភាស​របស់​ពួកគេ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថៃ​មួយ បាន​ចែករំលែក​រូបភាព​ទាំងនេះ អម​ជាមួយ​សារ​អាន​ថា​៖ «​មាននៅ​ទីនេះ តោះ​ពួកយើង​មក​, School Cosplay ។ តើ​អ្នក​ទាំងអស់គ្នា​យល់ឃើញ​យ៉ាងណាដែរ​?»

​រូបភាព​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​គូ​សេ្ន​ហ៍​​វ័យ​ក្មេង​១​គូ​នោះ ស្ថិតក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​សិស្សសាលា បញ្ចេញ​កាយវិការ​សិច​នៅលើ​ម៉ូតូ​យ៉ាង​ស្រើប​ស្រាល នៅលើ​ដងផ្លូវ​សំខាន់​មួយ នៅក្នុង​ទីក្រុង​ចំណាស់​នេះ ។​

​លោក Sermpan Sirikong មេបញ្ជាការរង​ខេត្ត​ភូ​កេ​ត បាន​និយាយថា​៖ «​យើងខ្ញុំ​ទទួលស្គាល់ថា រូបភាព​ទាំងនេះ​ត្រូវបាន​ចែករំលែក​នៅក្នុង​គ្រុប​បណ្តាញ​សង្គម Phuket ។ មនុស្ស​ជាច្រើន​និយាយថា នេះ​ជា​ឥរិយាបថ​ដ៏​ពុំ​សមរម្យ​មួយ និង​សមត្ថកិច្ច​​ត្រូវតែ​​ចាត់វិធានការ​​ទៅលើ​ពួកគេ​​ឲ្យ​ខាង​តែបាន​» ។​

​លោក Sermpan បាន​បន្តថា​៖ «​មេប៉ូលីស​លោក Sompong Tiparpakun បាននិងកំពុង​តាមដាន​ករណីនេះ ដើម្បី​កោះហៅ​គូស្នេហ៍​នេះ មក​សួរនាំ ។ យើងខ្ញុំ​បាន​ថា​ដឹង​ពួកគេ​ជា​នរណា ហើយ​ប៉ូលីស​កំពុង​ទាក់ទង​ទៅ​ពួកគេ​មក​ប៉ុស្តិ៍​ផងដែរ​» ៕ ឧ​ត្ត​ម (The Nation, khaosod)​

spot_img
×