Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប្រមូល​ផល​ដំឡូង​មី​ជិត​៤០០០​ហិកតា ​ខ​ណៈ​ដែល​ដំឡូង​មី​មាន​ទីផ្សារ ​ពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក ​មាន​សង្ឃឹម​ឡើងវិញ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​ដែល​ជា​កសិករ​មាន​ការ​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ខ​ណៈ​ដែល​ដំឡូង​មី​របស់​ពួកគាត់​មាន​ទីផ្សារ​និង​តម្លៃ​បាន​ថ្លៃ​ជាង​ឆ្នាំមុនៗ​។​ហើយ​ដំណាំ​ដំ​ឡូូង​មី​ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​លើ​ផ្ទៃ​ដី​ជិត​៤០០០​ហិកតា​ក្នុង​ស្រុក​រមាស​ហែក​ត្រូវ​បាន​លក់​នាំចេញ​ទៅ​កាន់​ទីផ្សារ​(​ពោល​លក់​បាន​ទាំង​សើ​ម​)​។​

បើតាម​សម្តី​របស់​លោក ប៉ែន សាម៉េត ជា​កសិករ​ដាំដំឡូង​មី​នៅក្នុង​ឃុុំដូូង​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង ​បានឲ្យដឹងថា ​៖ ​ដំឡូង​មី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​គឺ​មិន​សូ​​វ​មាន​ទីផ្សារ​នោះទេ​ខាត​រហូត​ដោយ​១​គីឡូ​លក់​ចេញ​បាន​តែ​តម្លៃ​១០០​រៀល​ទៅ​១៥០​រៀល​តែ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​ពួកគាត់​គ្មាន​កម្លាំងចិត្ត​ក្នុង​ការបង្កបង្កើន​ផល​ដំណាំ​មួយ​នេះ​ទេ​។​លោក​បាន​បន្តទៀតថា​៖​រហូត​មក​បច្ចុប្បន្ន​នេះ​ដោយ​មាន​ការ​គិតគូ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​រក​ទីផ្សារ​នាំចេញ​ដំឡូង​មី​ហើយ​បាន​តម្លៃ​ថ្លៃ​គួរសម​គឺ​លក់បាន​១​គីឡូ​ចាប់ពី​៣៥០​រៀល​ទៅ​៤០០​រៀល​ដែល​ធ្វើឲ្យ​ពួកគាត់​មានកម្លាំង​ចិត្ត​នឹងប​ន្ត​ការដាំដុះ​លើ​ដំណាំ​ដំឡូង​មី​បន្ត​ទៀត​ក្រៅពី​ការងារ​ធ្វើស្រែ​ចំការ​ដែល​ធ្វើឲ្យ​ជីវភាព​របស់​ពួកគាត់​បាន​ល្អប្រសើរ​ជាង​មុន​ថែម​មួយ​កម្រិត​ថែមទៀត​។​

លោក ប៉ែន សាម៉េត ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​រក​ទីផ្សា​រទិញ​នូវ​កសិផល​របស់​ពួកគាត់​និង​សូមឲ្យ​រាជរដ្ឋាភិបាលជួយរ​ក​ទីផ្សារ​បន្ថែម​ទៀត​មិន​ថា​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក​ក៏​ដោយ​ជាពិសេស​គី​រោងចក្រ​សហគ្រាស​ដែល​ទទួល​ទិញ​ដំឡូង​មី​។​

លោក ចាប ណុល អភិបាលរង​ស្រុក​រមាស​ហែក​បានឲ្យ​ដឹង​ផងដែរ​ថា​ ៖​ នៅលើ​ផ្ទៃដី​៣៣៧៩​ហិកតា​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ដំឡូង​មី​ហើយ​នា​ពេលបច្ចុប្បន្ន​នេះ​គឺ​មាន​ទីផ្សារ​លក់​ចេញ​បាន​តម្លៃ​ថ្លៃ​គួរសម​ដែល​ប្រជាកសិករ​ទទួលយកបាន​គឺ​ខុស​ពី​ឆ្នាំមុនៗ​ដែល​មាន​តម្លៃ​ទាប​ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​បង្កបង្កើនផល​ខាតបង់​ស្នើ​គ្មាន​ទីផ្សារ​ទិញ​ផង​។​លោក​អភិបាលរង​ស្រុក​រមាស​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​បន្ត​ការងារ​បង្កបង្កើន​ផល​បន្ថែមទៀត​ព្រោះ​រដូវវស្សា​ចូលមក​ដល់​ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាពិសេស​នូវពេល​មេឃ​ភ្លៀង​មាន​រន្ទះ​ខ្យល់​កន្ត្រាក់​ជាដើម​ត្រូវ​រក​ទីទួល​សុវត្ថិភាព​៕ ​វ៉ៃកូ​

spot_img
×