Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​គ្មាន​ច្រកចេញ​

spot_img

ប្រទេស​អាល្លឺម៉ង់ កំពុង​ប្រឈមមុខ​ជាមួយ​ហានិភ័យ​អាច​ត្រូវ​បោះឆ្នោត​ម្តងទៀត ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី Angela Merkel ប្រកាសថា ដំណើរការ​ចរចា​ឈានទៅរក​ការបង្កើត​សម្ព័ន្ធភាព​រដ្ឋាភិបាល​ថ្មី​បាន​បរាជ័យ​។​

​កិច្ច​ប្រឹងប្រែង​របស់​អ្នកស្រី Merkal ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​៣ បាន​បរាជ័យ ក្រោយពេល​ដៃគូ សក្តានុពល គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (FDP) បាន​ដកខ្លួន​ពី​កិច្ចចរចា ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្ត្រី​រូប​នេះ​បង្ខំចិត្ត​ប្រកាស​ពី​ព័ត៌មាន​អាក្រក់​ដល់​ប្រធានាធិបតី Frank-Walter Steinmeier នៅ​ថ្ងៃ​ទី ២០/១១ -​នេះ​បើ​តាម Reuters ។​

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel ក្នុង​សន្និសីទ​សារព័ត៌មាន ប្រកាស​ព័ត៌មាន “​អាក្រក់​”

មុន​នោះ​អ្នកស្រី​នាយករដ្ឋមន្ត្រី​ត្រូវ​បង្ខំចិត្ត​ស្វែងរក​វិធី កសាង​សម្ព័ន្ធភាព​កាន់​អំណាច​មួយ ក្រោយ​លទ្ធផល​បោះឆ្នោត​កាលពី​ខែ​កញ្ញា ពុំ​បាន​ដូច​បំណង​។ សម្ព័ន្ធភាព​ឆ្វេងនិយម កណ្តាល COU/CSU របស់​អ្នកស្រី Merkal ដំណ្តើមបាន​តែ ៣៣% សន្លឹកឆ្នោត ក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី ២៤/​កញ្ញា​។​

​ប៉ុន្តែ​ក្រោយ​ការចរចា​១​ខែ ប្រធាន FDP Christian Lindner ស្រាប់តែ​ប្រកាស​ភ្លាមៗ​ថា ពុំ​បន្ត​ចរចា​ព្រោះ​មូលហេតុ​ខ្វះ “​ជំនឿ​ចិត្ត​ជា​មូលដ្ឋាន​” សម្រាប់​បង្កើត​សម្ព័ន្ធភាព​ជាមួយ COU/CSU និង​គណបក្ស​បៃតង​។​

​បរិបថ​ប្រែប្រួល​ខាងលើ​ច្រាន​ប្រទេស​អាល្លឺម៉ង់​ធ្លាក់​ក្នុងស្ថានភាព​ត្រូវ​ប្រឈម​នឹង​ជម្រើស​២ ដែល​ពុំ​ធ្លាប់​មាន​ក្រោយ​សង្គ្រាមលោកលើកទី ២ មក មួយ​គឺ​អ្នកស្រី Merkal ត្រូវ​បង្កើត​រដ្ឋាភិបាល​ភាគតិច​ជាមួយ​បក្ស​បៃតង ឬក៏​ប្រធានាធិបតី​ប្រកាស​ឲ្យ​បោះឆ្នោត​សារជាថ្មី គ្រា​បណ្តា​គណបក្ស​ពុំ​បង្កើត​រដ្ឋាភិបាល​បាន​នោះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពេល​ដែល​សម្ព័ន្ធមិត្ត​សក្តានុពល​បាក់បែក អ្នកស្រី Merkal សន្យា​នឹង​ធ្វើ​នូវ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធានា​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ឆ្លង​ផុតពី​បណ្តា​សប្តាហ៍​ដ៏​លំបាកលំបិន​ខាងមុខនេះ​៕ សូ​យ​ន​

spot_img
×