Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មាន​ការ​ព្រួយ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​គោ​ក្របី ពួក​គាត់​ដោយ​មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​គោ​ក្របី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ដូច​ស្រ​ម៉ោច​ជញ្ជូន​ស្ករដោ​យគ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​សង្ស័យ​ត្រូវ​ថ្នាំ​យ៉ា​ស្ពាម ​(​ថ្នាំងុ​យដេក​)

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្មណ៍​អំពី​សត្វ​ក្របី​គោ​បាត់​ខណៈ​មាន​ក្រុមហ៊ុន​នាំ​ក្របី​គោ​ចេញទៅ​ប្រទេស​វៀតណាម​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ គឺ​ដឹក​តាម​រថយន្ត​យកទៅ​ទម្លាក់​តាម​ព្រំដែន​រួច​ដឹក​ចេញ​តាម​ច្រករបៀង​ក្នុង​មួយ​ថ្ងៃៗ​២០​ទៅ​៣០​ក្បាល​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ឈ​ជើង​តាម​ច្រករបៀង​ទាំងនោះ​នេះ​បើ​តាម​ការអៈអាង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស វៀតណាម ។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ថាៈ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​២០១៨​នេះ​ ឈ្មួញ​បាន​ដឹក​ក្របី​តាម​រថយន្ត​ចំនួន​២​គ្រឿង​មាន​ក្របី​ប្រមាណ​ជាង​២០​ក្បាល ចុះ​ត្រង់​ចំណុច​វត្ត​តាឡុ​ក​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​នោះ​គឺ​រថយន្ត​កូរ៉េ ម៉ាក​ហ៊ី​យិន​ដាយ​ចំ​ណោះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B 0348 និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យិន​ដាយ​ចំណុះ​២​តោន​កន្លះ​ដូច​គ្នាព​ណ៍ស មិន​បាន​ឃើញ​ស្លាក​លេខ​។​

​ទាក់ទិន​ករណី​ឈ្មួញ​នាំ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ មន្ត្រី ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​​និង​នេសាទ​ខេត្ត​ស្វាយរៀង​មាន​ប្រសាស​ន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ថា​៖ បញ្ហា​ឈ្មួញ​នាំ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​វត្ត​តាឡុ​ក​ក្រុង​បាវិត​នេះ​លោក​មិន​បានដឹង​ទេ​។ កន្លងមក​មាន​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ដោយមាន អ្នក​គ្រប់គ្រង​នាំ​ក្របី​ឆ្លងកាត់ និង​គ្រប់គ្រង​ប្រមូល​ទិញ គោ​និង​ក្របី ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឬ​ឡ​ដ៌​សត្ត​ឃាតក្នុង​ខេត្ត​តែ​ប៉ុណ្ណោះ​រឿង​នាំ​ក្របី​គោ​ចេញ​លោក​អត់​បាន​ដឹង​នោះ​ទេ​។​

ពាក់​ពន្ធ័​ករណីនាំ​ក្របី​គោ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះដែរ ខាង តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ បានឲ្យដឹងថា​៖ បញ្ហា​ច្បាប់ទម្លាប់​លោក​មិនសូវ​ដឹង​ទេ លោក​គ្រាន់តែ​មើល​ការងារ​ឲ្យ​ក្រុមហ៊ុន​នាំ​ក្របី​ឆ្លងកាត់ រីឯ​ក្របី គោ ក្នុង​ខេត្ត​ស្វាយរៀង​គឺមាន អាជីវករ​ដើរ​ប្រមូល​ទិញ តាម​ភូមិ​ស្រុក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​លើស​ពី​ការផ្គត់ផ្គង់​ក្នុងស្រុក អជីវ​ករ​បាន​សុំ នាំចេញ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពី​១០​ក្បាល​ទៅ​២០​ក្បាល​លោក​ក៏​ជួយ​សម្រួល​អោយទៅ ។

​ចំណែក​អាជីវករ​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​បាវិត​ក្រុង​បាវិត​បាន​និយាយថា​៖ ពួក​គេ​ប្រមូល​ទិញ​ក្របី​គោ​ពី​ប្រជាពលរដ្ឋ​លក់​ឲ្យ​វៀតណាម​គេ​មក​ទិញ​ដល់​ក្រោល ហើយ​ជួល​រថយន្ត​ខ្មែរ​ដឹក​ទៅ​ទម្លាក់​នៅតាម​ព្រំដែន ដោយ​បង់​ឲ្យ​ខាងក្រុម​អ្ន​កដើរប្រមូលទិញ ក្របី​តូច​១​ក្បាល​៥​ម៉ឺន​រៀល ក្របី​ធំ ១​ក្បាល​១០​ម៉ឺន​រៀល ក្នុងនោះ​វៀតណាម​ក៏​បាន​បង់​ឲ្យ​សមត្ថកិច្ច​យាម​នៅ​ច្រករបៀង​និង​ពេទ្យសត្វ​ផងដែរ ក៏ប៉ុន្តែ​មិន​ដឹង​១​ក្បាល​បង់​ប៉ុន្មាន​នោះទេ​។​

​ដោយឡែក​នា​ពេលកន្លងមក​ក៍មាន​ប្រជាពលរដ្ឋ​ជនរងគ្រោះ​ឈ្មោះ លឹម ពិសិដ្ឋ ភេទ​ស្រី អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​ថ្នល់កែង​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​បានឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​០៣​ខែកក្កដា​ឆ្នាំ ២០១៨ វេលា​ម៉ោង​២​រសៀល មាន​ករណី​ចោរលួច​គោ​របស់​គាត់​មួយ​ក្បាល​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ យក​ទៅ​បាត់​ក្រោយមក​ស្រាប់តែ​ឃើញ​គេ​ដឹក​តាម​រ៉ឺម៉ក​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូតដល់​ខាង​មុខ​រោងចក្រ​សាន​តុង​ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ​សង្កាត់​ព្រៃ​អង្គុញ​ក្រុង​បាវិត​ទើប​ស្ទាក់​ចាប់បាន ជន​សង្ស័យ​ឈ្មោះ ប៉ុន វុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ​ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់រោទ៌ បាន​ប្រគល់ឲ្យ​សមត្ថកិច្ច​សង្កាត់​ព្រៃ​អង្គុញ​ដោះស្រាយ ក៏​ប៉ុន្តែ​សមត្ថកិច្ច​នគ​បាល​ព្រៃ​អង្គុញ​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំ​ស្វាយ​តា​យាន​មក​ធ្វើ​ការសាកសួរ ជន​សង្ស័យ​បាន​ឆ្លើយថា​៖ គេ​គ្រាន់តែ​ជា​អ្នក​ដឹក​ស៊ីឈ្នួល​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ហើយ​កន្លង​មក​គោ​ក្របី​ប្រជាពលរដ្ឋ​បាត់រ​ក​មិន​ឃើញ​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​គោ​ក្របី ពួក​គាត់​ដោយ​មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​គោ​ក្របី​ទៅ​ប្រទេស វៀតណាម​នេះ​យក​ផ្លាក​ក្រុមហ៊ុន​មក​លួចលាក់​ប្រមូល​ទិញ​គោ​ក្របី​ពី​អ្នកស្រុក រីឯ​ចោរ​ឆ្លៀត​ឱកាស​លួច​គោ​ក្របី​អ្នកស្រុក​ទាំង​ថ្ងៃ​នាំទៅ​វៀតណាម​។​

​ចំណែក​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹងថា​៖ សមត្ថកិច្ច​តាម​ច្រករបៀង​មិន​ហ៊ាន​ជាមួយ​តំណាង​ក្រុមហ៊ុន​ទេ​គេ​និយាយ​យកឈ្មោះ​អ្នកធំៗ​មក​លាប​ទើប​សមត្ថកិច្ច​សុំ​តែ​លុយ​បាយ​មួយ​ក្បាល​៥​ម៉ឺន​ដុង​ប្រាក់​វៀតណាម​ប៉ុណ្ណោះ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយគ្រា​ផងដែរ​៕​ វ៉ៃកូ​

   

spot_img
×