Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​លើ​កញ្ចុះ​បណ្តែត​ទឹក ធ្លាក់​ពី​បង្កាន់ដៃ​ស្លាប់​ពីរ​នាក់ នៅ​ស្ទឹង​ព្រែក​ត្នោត សង្កាត់​បឹង​ធំ​

spot_img

​ភ្នំពេញ​៖ យុវជន​មួយ​ក្រុម​ផឹកស៊ី​លើ​កញ្ចុះ​បណ្តែត​ទឹក ធ្លាក់​ពីលើ​បង្កាន់ដៃ បណ្ដាលឱ្យ​ស្លាប់​ពីរ​នាក់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​៣ ខែ​សីហា នៅ​ចំណុច​កញ្ចុះ​ជំនោរ​ស្ទឹង​ព្រែក​ត្នោត ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជង់ តុង​សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​សាគរ ក ឃុំ​សាគរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ និង ឈ្មោះ ជួង រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ភ្នំ​ដិល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។ ជនរងគ្រោះ​ទាំង​ពីរ​នាក់ ធ្វើការ​ជាមួយគ្នា នៅ​ក្រុមហ៊ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​អះអាង​ថា មុន​កើតហេតុ​ជនរងគ្រោះ​ទាំង​ពីរ​នាក់ រួមជាមួយ​មិត្តភក្តិរ​សរុបគ្នា​៥​នាក់ បាន​ទៅ​ជួល​កញ្ចុះ​បណ្តែត​ទឹក​ស្ទឹង​ព្រែក​ត្នោត នៅ​ហាង​ជំនោរ​ស្ទឹង​ព្រែក​ត្នោត អង្គុយ​ហូប បាយទឹក ផឹកស៊ី ។​

​លុះ​រហូតដល់​វេលា​ម៉ោង​១៧៖៣០​នាទី​ទៅ​ហើយ​មាន​ន​មិត្តភក្តិ ម្នាក់​បាន​ទៅ​ផ្ទះ​មុន​បាត់ សល់​គ្នា​៤​នាក់​អង្គុយ​ផឹកស៊ី​បន្ត ហើយ​ជនរងគ្រោះ​ទាំង​ពីរ​នាក់ អង្គុយ​លើ​បង្កាន់ដៃ​កញ្ចុះ ស្រាប់តែ​ពេល​ទឹករលក ធ្វើឱ្យ​កញ្ចុះ​យោល​ទៅមក បែរជា​ធ្លាក់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ចូល​ក្នុង​ទឹក​ស្ទឹង មិន​ចេះ​ហែល​ទឹក រក​ជួយ​មិនទាន់ ម្យ៉ាង​ទឹក​ហូរ​ផង ធ្វើឱ្យ​លង់​លិច​បាត់​ក្នុង​ទឹក ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ទាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ រក​វិធី​ចុះ​រាវ រហូតដល់​វេលា​ម៉ោង​១៖៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៤ ខែ​សីហា ទើប​រកឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់​ឡើង​គោក សមត្ថកិច្ច​ពិនិត្យ​រួច ត្រូវបាន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ស្រុកកំណើត ដោយ​ក្រុម​គ្រួសារ មិន​បាន​ប្តឹងផ្តល់​អ្វី​ឡើយ ។​

​ក្រោយពី​ក្រុម​អ្នក​មុជទឹក​រាវរក សាកសព​ឃើញ​ម្នាក់​ហើយ នៅ​បន្ត​រាវ​តាម​ស្វែងរក​សព​ម្នាក់ទៀត លុះ​រហូតដល់​វេលា​ម៉ោង​៧៖៣០​នាទី ថ្ងៃទី​៤ ខែ​សីហា បាន​រាវ​រកឃើញ​សព​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ជុង តុង​សាន ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×