Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម រយៈ​១០​ខែ​ឆ្នាំ​២០១៧​នេះ កើន​ដល់ ជាង​៣​ពាន់​លាន​ដុល្លារ​

spot_img

ភ្នំពេញ​៖ រយៈ​១០​ខែ​ឆ្នាំ​២០១៧​នេះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ប្រទេស​កម្ពុជា និង​វៀតណាម​បាន កើន​ដល់​ទឹកប្រាក់​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ គ្រោង​ពង្រីក​ទំហំ ពាណិជ្ជកម្ម ឲ្យដល់​៥០០០​លាន​ដុល្លារ អាមេរិក​។​

​នៅក្នុង​វេទិការ​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី ២០ វិច្ឆិកា ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ភ្នំពេញ លោកដូ វឹ​កហឹង អនុ ប្រធាន នាយកដ្ឋាន​ទីផ្សារ​អាស៊ី​- អាហ្វ្រិក​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម វៀតណាម បានបញ្ជាក់​ថា​៖ ទំហំ​ពាណិជ្ជកម្ម នៅ​កម្ពុជា វៀតណាម មកដល់​បច្ចុប្បន្ន​នេះ មាន​គម្រោង ចំនួន​១៩០ ដែល​បាន​ធ្វើ វិនិយោគ​នៅ​កម្ពុជា​ដោយ​មាន ទឹកប្រាក់​ចំនួន​ជិត​៣​ពាន់​លាន​ដុល្លារ អាមេរិក ។ ក្រោយ​សកម្មភាព​វិនិយោគ​ប្រកប អាជីវកម្ម របស់​សហគ្រាស​វៀតណាម​ប្រចាំ​កម្ពុជា​ទទួល បាន​ការវាយតម្លៃ​យ៉ាងខ្ពស់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ដោយ បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការអភិវឌ្ឍ​កម្ពុជា​នា​ពេល កន្លងមក នេះ ។​

​លោក​បន្តថា​៖ ចំណែក​ការ វិនិយោគ​ពី​កម្ពុជា​ទៅកាន់ វៀតណាម វិញ​ក៏​មាន​ការកើនឡើង​ផងដែរ​ដោយ​មាន គម្រោង ចំនួន​១៨​ក្នុង​ទឹកប្រាក់​ចំនួន​៥៨​លាន​ដុល្លារ អាមេរិក ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×