Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ច្រានចោល​ព័ត៌មាន ដែល​ថា​មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួ​យ​ដើម នៅ​សាលាខេត្ត​ស្វាយរៀង មាន​តម្លៃ​រហូត​ជិត ១ លាន​ដុល្លារ​?

spot_img

​ខេត្ត​ស្វាយរៀង ៖ ក្រោយពី​មាន​ការចុះផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​ធ្វើការ​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​រហូត​ដល់​អ្នកលេង​បណ្តាញ​សង្គម face book បាននាំគ្នា​ធ្វើការ​ចែករំលែក​និង​ធ្វើការ comment យ៉ាង​ភ្លូកទឹកភ្លូកដី​ថា​មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួ​យ​ដើម​នៅក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ត្រូវជា​ថ្ងៃ ស មុន​ថ្ងៃ​បោះឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៦​នោះ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ចេញ​នូវ​សេចក្តីបំភ្លឺ​ជុំវិញ​ករណី​ខាងលើនេះ តាមរ​យៈផេក​ផ្លូវកា​ររបស់​រដ្ឋបា​ល​ខេត្ត​ស្វាយរៀង​ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​។​

​ការបំភ្លឺ​ករណី​កាប់​ដើមឈើ ១​ដើម ប្រភេទ​ដើម​ធ្នង់ ក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង​ ​រដ្ឋបាល​ខេត្ត​ស្វាយរៀង មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា នា​ពេល​កន្លងមក​នេះ ដោយយោង​តាម​ការស្នើសុំ​របស់​មន្ត្រីរាជការ​សាលាខេត្ត និង​បាន​ពិនិត្យឃើញ​ថា​ដើមឈើ ១​ដើម ជា​ប្រភេទ​ដើម​ធ្នង់ ដែល​បាន​ដាំ​នៅពេល​រៀបចំ​អគារ​សាលាខេត្ត (​មាន​អាយុកាល​ប្រមាណ​ជា ៥០​ឆ្នាំ ទៅ​៦០​ឆ្នាំ មិនមែន ២០០​ឆ្នាំ​នោះ​ទេ​) ស្ថិត​ក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង មាន​សភាព​ចាស់ ពុកផុយ និង​ងាប់​ជ្រុះ​ស្លឹក ដែល​អាច​នឹង​បាក់ ឬ​ដួលរលំ ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​បក់​ខ្លាំង បង្ក​ឲ្យមាន​ផលប៉ះពាល់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ជា​យថាហេតុ​ដល់​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្នុង​សាលាខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា រដ្ឋបាល​ខេត្ត​ស្វាយ​រៀង បាន​សម្រេច​ធ្វើ​ការកាប់​ផ្ដួល​ដើមឈើ​នេះ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ (​មិនមែន​ថ្ងៃ ស មុន​បោះឆ្នោត ១​ថ្ងៃ​នោះ​ទេ​) គឺ​ពុំ​មាន​ចោរ​ណា​លួច​ចូល​កាប់​នោះឡើយ ។​

​ចំណែក​នៃ​ដើមឈើ​នេះ ស្ទើរតែ​ទាំងស្រុង​គឺ​មាន​សភាព​ពុកផុយ និង​ប្រហោង​ក្នុង ពោល​មាន​ប្រមាណ​តែ ៤០% ប៉ុណ្ណោះ ដែល​នៅ​អាច​ប្រើប្រាស់​បាន ហើយ​រដ្ឋបាល​ខេត្ត​បាន​រក្សាទុក​សម្រាប់​កែច្នៃ​ជា​តុ កៅអី និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ទៀត​តាម​ការជាក់ស្ដែង​បម្រើ​ឲ្យ​ការប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​សាលាខេត្ត ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​កុំ​មាន​ការភ័ន្តច្រឡំ​ដូច​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ដែល​មាន​លក្ខណៈ​ញុះញង់ បំភ្លៃ និង​បំប៉ោង​ព័ត៌មាន ៕ វ៉ៃកូ

 

spot_img
×