ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ៣ ខែសីហា (ម៉ោងនៅតំបន់)នេះ នៅប្រជុំជនហឹងសួង ខេត្តហាណាម ប្រទេសចិន ។ គេដឹងថា ស្ត្រីជាម្តាយ និងកូន២នាក់ ម្នាក់អាយុ៩ឆ្នាំ ។ និងម្នាក់ទៀត ស្រីអាយុ ៣ឆ្នាំ បានជាប់គាំងនៅជាន់ទី៤ ខណៈពេលដែលអគ្គិភ័យកំពុងឆាបឆេះ ។
ឃ្លីបមួយដែលថតបានបានបង្ហាញឲ្យឃើញក្នុងស្ថានភាពអស់សង្ឃឹម ស្ត្រីជាម្តាយនៅប្រមូលអារម្មណ៍គិតឃើញវិធីសង្គ្រោះបុត្រភ្ងារ ។ គាត់បានបោះកម្រាលពូក ២ ចុះទៅក្រោម ព្រោះពេលនោះមានមនុស្សម្នាមកចោមរោមមើលច្រើន ហើយស្រែកឲ្យគេចាំជួយទទួលយកកូនផង ។
បន្ទាប់មកគាត់ក៏ចាប់ទម្លាក់ក្មេងៗទាំង២ ចុះជាបន្តបន្ទាប់ ។
ក្មេងទាំង២ ត្រូវបានអ្នកជិតខាងលាតសន្ធឹងកម្រាលពូក ចាំទ្រ ហេតុនេះពុំមានរងរបួសធ្ងន់អ្វីទេ ។ ប៉ុន្តែស្ត្រីជាម្តាយ បន្ទាប់ពីបោះកូន ២នាក់ ពីលើរួច គាត់លែងមានកម្លាំងទប់ទល់នឹងផ្សែងភ្លើងក៏សន្លប់… ។
ក្មេងទាំង២ទម្លាក់ចុះបន្តបន្ទាប់
ពេលដែលភ្នាក់ងារសង្គ្រោះ សម្រុកចូលបានដល់បន្ទប់នោះ ឃើស្រីជាម្តាយដេកស្តូកស្តឹង ក៏ប្រញាប់នាំទៅមន្ទីរពេទ្យ ។
ប៉ុន្តែអភ័ព្វណាស់ ! ពួកគេលែងជួយគាត់បានទៀត ព្រោះគាត់បានស្លាប់បាត់ទៅហើយដោយការឈ្លក់ផ្សែងភ្លើង ។
តាម Henan TV ក្មេងស្រី អាយុ ៣ឆ្នាំ រងការបាក់ជើង បងប្រុសវារងរបួសស្រាលប៉ុណ្ណោះ ។
ប្រសិនបើកុំតែស្រីជាម្តាយនឹកឃើញបោះកម្រាលពូក ហើយប្តេជ្ញាបោះទម្លាក់ពីជាន់ទី ៤ នោះ ម្លេះសម… ៕ លីសា