ប្រហែលជាលើលោកបច្ចុប្បន្នមានតែក្រុមហ៊ុនមួយនេះទេ ដែលមានគោលការណ៍ចម្លែកសម្រាប់ឲ្យបុគ្គលិក កម្មករ អនុវត្ត… ។
ក្រុមហ៊ុនកែច្នៃ បង្គារនៅជប៉ុន ដែលកម្មករម្ចាស់ការទាំងស្រុងលើពេលវេលាធ្វើការ ។
តាម Daily Mail បណ្តាកម្មករនៅរោងចក្រកែច្នៃបង្គារមួយនៅជប៉ុន ត្រូវបានអនុញ្ញាតមិនបាច់មកធ្វើការ ប្រសិនបើគេពុំចង់នោះ ។
ក្រុមហ៊ុនកែច្នៃផលនេសាទសមុទ្រ Papua New Guinea នៅជប៉ុនបានដាក់ចេញគោលការណ៍ការងារ ដ៏ចម្លែក “តែមួយគ្មានពី” សំដៅលើកកម្ពស់ទិដ្ឋផលពលកម្ម ហើយពុំចាំបាច់ជ្រើសរើសកម្មករច្រើនឡើយ ។
“ចម្លែក” ព្រោះតាមគោលការណ៍ថ្មីរបស់ក្រុមហ៊ុននេះ គេបានលុបចោលទាំងស្រុងនូវការកំណត់អំពីពេលវេលាធ្វើការប្រចាំថ្ងៃ លែងរឹតត្បិតម៉ោងពេលរបស់កម្មករទៀត ។ ជាក់ស្តែងគឺបុគ្គលិកកម្មករទាំងអស់ត្រូវបានអនុញ្ញាត ឲ្យម្ចាស់ការប្រើប្រាស់ឆន្ទៈរបស់ខ្លួន គឺ “បើចង់មកធ្វើការពេលណា ក៏បាន!” ។
ពួកគេគ្រាន់តែប្រកាសប្រាប់មេកើយរបស់ខ្លួនដឹងថាខ្លួនធ្វើបានប៉ុន្មានម៉ោងក្នុង១ថ្ងៃ ដោយគ្រាន់តែសរសេរលើក្តារខៀនទុកមុនពេលចេញទៅផ្ទះ ជាការ… ស្រេចបាច់ ។ ពួកគេនៅអាចឈប់សម្រាក ដោយពុំចាំបាច់ប្រកាសជូនដំណឹង ។
បុគ្គលិកធ្វើការតាមចិត្តចង់ ធ្វើបានប៉ុន្មានម៉ោងសរសេរប៉ុណ្ណឹងលើក្តារខៀន ។
មនុស្សជាច្រើននាក់ថា ការគិត ហើយធ្វើបែបនេះ វាចម្លែក ហើយនឹងបណ្តាលឲ្យខ្វះកម្មករធ្ងន់ធ្ងរ… ជាហេតុធ្វើឲ្យទិន្នផលពលកម្មធ្លាក់ចុះ ។
ផ្ទុយស្រឡះទាំងស្រុង ! ទិន្នផលពលកម្មកើនឡើងខ្ពស់ ខណៈពេលចំណាយសម្រាប់ការគ្រប់គ្រង កម្មករធ្លាក់ចុះ ១/៣ ទៅវិញ ។
៥ឆ្នាំហើយ! មានតែថ្ងៃសម្រាកពេញមួយថ្ងៃពេញប៉ុណ្ណោះ ដែលបុគ្គលិកក្នុងក្រុមហ៊ុនមិនមកធ្វើការ ៕ បូព៌ា