Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី​១​ហើយ ដែល​ម្តាយ​របស់​មេ​ភេរវកម្ម​ពិភពលោក Bin Laden និយាយ​អំពី​កូន​របស់​ខ្លួន​

spot_img

​ម្តាយ​របស់​មេ​ភេរវកម្ម Osama Binladen ពុំ​បាន​ទម្លាក់​កំហុស​ឲ្យ​កូន​ប្រុសខ្លួន ដែល​បាន​បង្ក​ឲ្យមាន​ព្រឹត្តិការណ៍​រញ្ជួយ​ពិភពលោក ថ្ងៃទី ១១ ខែ​កញ្ញា​ទេ តែ​ថា នេះ​ដោយសារ​ត្រូវបាន​គេ “​លាង​សម្អាតខ្លួន​” ។​

​អ្នកស្រី Ghamen ម្តាយ​របស់ Osama Binladen ពេលនេះ អាយុ​ជាង ៧០​ឆ្នាំ​ហើយ ។​

​តាម Daily Star Osama Bin Laden ធ្លាប់​ជា​មេ​ភេរ​វករ ។ ត្រូវបាន​គេ​តាម​ប្រមាញ់​ខ្លាំង​ជាង​គេ​បំផុត លើ​ពិភពលោក​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី ១១ ខែ​កញ្ញា បណ្តាល​ឲ្យ​មនុស្សជិត ៣.០០០​នាក់ ស្លាប់ នៅ​អាមេរិក ។​

​មេ​ភេរ​វករ​រូបនេះ ត្រូវបាន​កម្ចាត់​នៅ​ឆ្នាំ ២០១១ ដោយ​កង​កុម្ម៉ង់ដូរ​អាមេរិក ប៉ុន្តែ​យ៉ាងនេះក្តី​ក៏​ពលរ​ដ្ឋ​ជាច្រើន​លើ​ពិភពលោក​នៅ​តែ​ពុំ​អាច​បំភ្លេច​បាន​នូវ​អ្វីៗ ដែល Bin Laden បាន​បង្កឡើង ។​

​ក្រុមគ្រួសារ​របស់ Bin Laden បច្ចុប្បន្ន​រស់នៅ Jeddah ទីក្រុង​មួយ​នៅ​អារ៉ាប់ប៊ីសាអូឌីត ។ វង្ស​ត្រកូល​នេះ ជា​កំពូល​អ្នកមាន ហើយ​បាន​រួមវិភាគទាន​មិន​តិចតួច​ទេ ក្នុង​ការស្ថាបនា​ទឹកដី​នេះ នា​សម័យ​ទំនើប​បច្ចុប្បន្ន ។​

​អ្នកស្រី Alia Ghamen ម្តាយ​របស់​ប៊ី​ន​ឡាដិន មាន​អាយុ​ជាង ៧០​ឆ្នាំ​ហើយ ហើយ​ថ្មីៗ​នេះ បាន​ឆ្លើយតប​ជាមួយ​កិច្ចសម្ភាសន៍​របស់​កាសែត Guardian បន្ទាប់​ពី​មាន​ការអនុញ្ញាត​របស់​រាជ​ទាយាទ ប្រទេស​នេះ​ព្រះអង្គម្ចាស់ Mohammed bin Salman ។ អ្នកស្រី​បាន​ពណ៌នា​ថា “​កូនប្រុស​គួរ​ឲ្យ​ស្រឡាញ់​” របស់ខ្លួន បាន​វង្វេងផ្លូវ​ជ្រុល​ហួស ។​

​អ្នកស្រី Alia អង្គុយ​ក្បែរ​កូនប្រុស Ahmad

​អ្នកស្រី Alia ពោល ៖ “​ជីវិត​របស់​ខ្ញុំ​ពិបាក​ខ្លាំងណាស់ ! កូនប្រុស​របស់​ខ្ញុំ​តែង​នៅ​ឆ្ងាយ ។ វា​ជា​ក្មេង​ល្អ ហើយ​ស្រឡាញ់​ម្តាយ​របស់​ខ្លួន​ខ្លាំងណាស់​!” ប៉ុន្តែ​វា​ត្រូវបាន​គេ “​លាង​ខួរ​” ពេល​ទៅ​រៀន​នៅ Jeddah អារ៉ាប់ប៊ីសាអូឌីត ។​

​ក្រោយមក Bin Laden បាន​ទៅ​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រុស្ស៊ី ។​

​អ្នកស្រី Alia ពោល​បន្ត ៖ “​ពួក​អ្នក​នៅ​សកល​វិទ្យាល័យ​បាន​ធ្វើឲ្យ​ប្រែប្រួល Bin Laden ក្មេងប្រុស​នេះ​បាន​ក្លាយជា​មនុស្ស​ម្នាក់​ផ្សេង​”​។ “​វា​គឺជា​ក្មេង​ម្នាក់​ល្អ​មុនពេល​ជួប​ពួក​អ្នក​ទាំង​នោះ​ក្នុង​វ័យ​ជាង​ម្ភៃ​ឆ្នាំ ។ ពួក​ទាំងនោះ​ដូចជា​និកាយ​សាសនា​មួយ​អីចឹង​!” ។​

​អ្នកស្រី​សង្កត់ធ្ងន់ថា ៖ “​ខ្ញុំ​តែង​រំលឹក​វាឲ្យ​ចៀ​សចេញ​ឆ្ងាយ​ពី​ពួកគេ តែ​វា​ពុំ​បាន​និយាយ​អ្វី​ប្រាប់​ខ្ញុំ​ពី​ការងារ​ដែល​វា​ធ្វើ​ឡើយ ព្រោះ​តែ​ខ្លាច​ខ្ញុំ​ខឹង !” ។

Osama Bin Laden មេក្លោង​ភេរវកម្ម ត្រូវបាន​គេ​តាម​ប្រមាញ់​ខ្លាំង​ជាង​គេ​លើ​លោក ។​

​រំលឹក​ពី​ចរិក​កូន​ប្រុសខ្លួន (Bin Laden) អ្នកស្រី​និយាយថា ៖ វា​ជា​មនុស្ស​មាន​ចរិត​និយាយ​ត្រង់ៗ​ពេល​ទៅ​រៀន ហើយ​រៀន​យ៉ាង​ព្យាយាម ។ លើក​ចុងក្រោយ​ដែល​អ្នកស្រី​បានឃើញ Bin Laden គឺ​នៅ​ឆ្នាំ ១៩៩៩ ពេល​ដែល​ទៅ​រក​កូន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ។​

​ចំណែក​ប្អូន​របស់ Bin Laden គឺ Ahmad វិញ​បែរជា​និយាយ​រឿង​មួយ​ផ្សេង ហើយ​ថា​ម្តាយ​របស់​ខ្លួន​សំឡឹង​ឃើញ​តែ​ចំណុច​ល្អ​របស់ Binladen ប៉ុណ្ណោះ ។​

Ahmad ពោល ៖ “​គាត់​ស្រឡាញ់​កូនប្រុស​ខ្លាំងណាស់ ហើយ​តែង​បញ្ចៀស​ការនិយាយ​ទម្លាក់​កំហុស​ឲ្យ​កូន ។ គាត់​ទម្លាក់កំហុស​ឲ្យទៅ​អ្នក​នៅ​ជុំវិញ​កូន​” ។​

“​គាត់​ពុំដែឡ​បានដឹង​អ្វី​ពី​រឿង​ខ្មៅ​ងងឹត​ពាក់កណ្តាល​ក្នុង​ខួរក្បាល​របស់ Bin Laden សោះឡើយ​” ៕ ចន្ទ្រា​

spot_img
×