Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន ៖ ក្រុមយុវជន “​ពាល​” យក​ម្សៅ​មី និង​ស៊ុត​គប់​លើ​មនុស្ស​ពិការ​… ចុង​ក្រោយ​ពួក​ពាល​ទាំងនោះ ខ្លះ​អង្វរ​ស៊ី​កិច្ចការពារ​ពី​ប៉ូលិស​ទៅវិញ

spot_img

​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ហេតុការណ៍​បង្ក​ឡើង​ដោយ​យុវជន “​ពាល​” មួយក្រុម បាន​នាំគ្នា​យក​ស៊ុត និង​ម្សៅ​មី គប់​លើ​ស្ត្រី​ពិការ​ម្នាក់ នៅ​ឧទ្យាន Suffolk ប្រទេស​អង់គ្លេស​ធ្វើឲ្យ​បណ្តាញ​សង្គម​ប្រទេស​នេះ​ផ្ទុះ​កំហឹង​តាម​រក​មុខ​ដើម​… ចាត់ការ ។​

​រូបភាព​ត្រូវបាន​ពួកក្មេង​ពាល​ទាំងនោះ​បង្ហោះ​ឡើង​បណ្តាញ​សង្គម ហាក់ដូចជា​ដើម្បី​អបអរ “​ស្មា​ដៃ​” ដែល​ខ្លាច​គេ​បាន​វាយ​ឈ្នះ​លើ​ស្ត្រី​គ្មាន​… លទ្ធភាព​ការពារ​ខ្លួន​ម្នាក់ ។​

​ភ្លាមៗ​នោះ​ពលរដ្ឋ​ក្នុង​តំបន់ រួមទាំង​លោក Robin Arms បាន​បន្លឺសំឡេង​ថា ៖ យើង​នឹង​ប្រដៅ​ពួក​ឯង​! ។​

​ក្មេង​ពាល​ទាំង ៤​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា កន្លងមក តែ​ពុំ​បង្ហាញ​អត្តសញ្ញាណ (​នៅ​អនីតិជន​) ប៉ុន្តែ​ឈ្មោះ​របស់​ពួកគេ បាន​បែកធ្លាយ​ចេញ​លើ​បណ្តាញ​សង្គម ។ ក្មេង​ពាល​ម្នាក់​ថែមទាំង​ជិត​រៀបចំ​បុណ្យ​កំណើត​លើក​ទី​… ១៦ ទៀតផង ហើយ​តាម​ម្តាយ​ក្មេង​ន​ជ គឺ​ព្រឹត្តិការណ៍​ខាងលើ​បាន​បំផ្លាញ​… បុណ្យ​កំណើត​របស់​វា​បាត់​ហើយ ។​

​អ្នកស្រី​បាន​ប្រាប់​កាសែត Daily Mail ថា … ឈ្មោះ​របស់​កូនប្រុស​ខ្ញុំ បាន​បែកធ្លាយ​ចេញ​ហើយ ហើយ​វា​ក៏​កំពុង​ទទួល​នូវ​ការគំរាមកំហែង ។ ខ្ញុំ​បាន​រាយការណ៍​រឿងនេះ ប្រាប់​ប៉ូលិស ហើយ​បណ្តោះអាសន្ន ប៉ូលិស​កំពុង​ការពារ​គ្រួសារ​របស់​ខ្ញុំ ។ ក្រៅពី​នោះ​វា​ក៏​នៅ​មាន​ខ្សែ​ទូរស័ព្ទ​ពិសេស​មួយទៀត សម្រាប់​គ្រា​មាន​អាសន្ន ។​

​ឪពុក​របស់​ក្មេង​ពាល​ម្នាក់ ដែល​ដើរតួនាទី ជា​អ្នក​ថតរូប​បាន​នាំ​កូន​ចេញទៅ​សារភាព​នៅ​ប៉ុស្តិ៍​ប៉ូលិស ។ គាត់​ក៏​និយាយថា ពិតជា​មាន​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់​កូន​ខ្លួន ក៏​ដូចជា​ក្រុម “​ពាល​” របស់​ពួក​វា ។ ពេល​នេះ​វា​បង្ខំចិត្ត ត្រូវ​ស្ថិត​នៅក្នុង​ផ្ទះ ដើម្បី​… ធានា​អាយុជីវិត ។

​ប្រយ័ត្ន​ណា​! អ្នក​សាប​ខ្យល់ ត្រូវតែ​ច្រូត​យក​… ព្យុះ​!

​ចន្ទ្រា​

spot_img
×