Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ លក់​កូនប្រុស​ទើប​កើត បាន​លុយ​ភ្លាម​ប្រមូលគ្នា​ផឹក​ភ្លែត មានអី មិនទាន់​ស្រវឹង​ផង ប៉ូលិស​ក្របួច​ជាប់​

spot_img

​នៅ​ថ្ងៃ​ទី ៥ ខែកក្កដា បុរស​ត្រកូល​ជៀ​ម្នាក់ អាយុ ៤៤​ឆ្នាំ នៅ​ហ្វូ​ជៀន ប្រទេស​ចិន បាន​ត្រូវ​ចាប់ខ្លួន​ពី​បទ​លក់​កូនប្រុស​អាយុ ២២​ថ្ងៃ របស់​ខ្លួន​ក្នុង​តម្លៃ ១៦០.០០០​យាន់ (​ជាង ២​ម៉ឺន​ដុល្លារ​) ។​

​ឈ្មោះ ជៀង បាន​សារភាព​ថា គេ​បាន​ពឹងពាក់​សាច់ញាតិ​ឲ្យជួយ​គេ ម៉ូយ​ទិញ​យក​កូនប្រុស​របស់​ខ្លួន ។ ក្រោយ​មក​ជួប “​ឈ្មួញ​កណ្តាល​” ម្នាក់ ទាក់ទង​បាន​អ្នកទិញ​នៅ​ខេត្ត​ជៀង​ស៊ូ ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ ១៦០.០០០​យាន់ ។​

​ឈ្មោះ​ជៀង កំពុង​ត្រូវបាន​សួរចម្លើយ ។​

​គ្រាន់​តែ​លក់​កូន​បាន​ភ្លាម ឈ្មោះ​ជៀង បាន​រក្សាទុក ៩៥.០០០​យាន់ ចែក​ឲ្យ​ឈ្មួញ​កណ្តាល ៤០.០០០​យាន់ សាច់ញាតិ​ពឹងពាក់ ២៥.០០០​យាន់ ហើយ​ដើម្បី​ស្វាគមន៍ “​ការរកស៊ី​” បាន​សម្រេច​ពួកគេ​ក៏​នាំគ្នា​ទៅ​ផឹក​អបអរសាទរ ។​

​មិនទាន់​បាន​អង្គុយ​ផឹកស៊ី​ស្រួលបួល​ផង ជន​ទាំង​៣​ត្រូវបាន​ចាប់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្តិ៍ ។​

​ទារក​និង​លុយ​ដែល​ជៀង​ទទួលបាន​។​

​ឪពុក​តិរិច្ឆាន​រូបនេះ បាន​បកស្រាយ​គួរ​ឲ្យ​ខ្ពើមរអើម​ថា ៖ ព្រោះតែ​ជីវភាព​ក្រ​លំបាក ហើយ​មានកូន ២ រួចមកហើយ ឥឡូវ​ថែម​មាត់​មួយទៀត ពិតជា​ពុំ​អាច​ចិញ្ចឹម​បាន ព្រោះ​ខ្លួន​ធ្វើ​ជាងឈើ​១​ថ្ងៃរ​ក​បាន​តែ ១៨០​យាន់​ប៉ុណ្ណោះ … ។ ប្រពន្ធ​របស់​ខ្លួន ក៏​មាន​ជំ​ង​ឈឺ​… វិកល​ចរិក​ទៀត ។​

​សួរ​ថា​តំណើរ​រឿង​បែបនេះ តើ​អ្នកណា​ជឿ​!?

​ចន្ទ្រា​

spot_img
×