Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ប្រុស​១​គូ នៅ​ឥណ្ឌូណេស៊ី ត្រូវ​គេ​ចាប់​ចាក់​ស្រោច​ទឹក​លូ ព្រោះ​សង្ស័យ​ថា សហាយស្មន់​ឲ្យ​…​ជ្រះ​ចង្រៃ (​មាន​វីដេអូ​)

spot_img

​ក្រោយពេល​រដ្ឋ​ក្នុង​ភូមិ​ឃ្លាំ​មើល​ឃើញ​ប្រុស​ស្រី​២​នាក់​នេះ តែង​លប​ជួប​គ្នា​ជារឿយៗ ក៏​ចាប់​ទាញ​ពួកគេ​យក​ទៅ​ស្រោច​ទឹកលូ​ឲ្យ​… ជ្រះ​ចង្រៃ​ក្នុងភូមិ ។​

​ហ្វូងមនុស្ស​នាំគ្នា​ដង​ទឹក​ស្អុយ​មកចាក់​ពី​លើ​ក្បាល​។​

​សាក្សី​ទាំងឡាយ​ឲ្យដឹងថា ប្រុស​ស្រី​២​នាក់​នេះ រង​ការដាក់​ទារុណកម្ម ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយ​មិន​រៀបការ ហើយ​នេះ​ជា​ទោស​ធ្ងន់ធ្ងរ តាមច្បាប់ Sharia ប្រចាំ​តំបន់ ។​

​ក្រោយពេល​ទទឹកជោគ​ដោយ​ទឹក “​ខោអាវ​” បុរស​ដែល​គេ​ឲ្យ​ដោះអាវ​ចេញ​រូបនេះ បាន​ចេតនា​ចាកចេញ​ទៅ តែ​ត្រូវគេ​អូស​ត្រឡប់មកវិញ ខណៈពេល​ដែល​ស្ត្រី​រូប​នោះ​នៅ​គ្រប​កន្សែង​ជិត​ក្បាល​នៅ​អង្គុយ​ស្ងៀម ក្បែរ “​គូស្នេហ៍​” ។​

​អ្នកនាំពាក្យ​របស់​ស្ថាប័ន​អ៊ីស្លាម Sharia Ibrahim latif ប្រាប់​អ្នកកាសែត​ក្នុង​តំបន់​ថា ៖ “​ពលរដ្ឋ​បានឃើញ​បុរស​នេះ​តែង​លប​មក​ផ្ទះ​នាង​នោះ​ជា​ប្រចាំ ។ ក្រោយ​ការតាមដាន​១​រយៈពេល​វែង​មក ប្រហែល​ជា​អ្នកភូមិ​ចាប់ផ្តើម​ផ្ទុះ​កំហឹង ចំពោះ​ទង្វើ​អសីលធម៌ ហើយ​ក៏​កាន់តែ​ខឹង​ពេល​ដែល​អ្នក​ទាំង​២ ពុំ​ព្រមឆ្លើយ​ត្រង់​នឹង​សំណួរ​ពេល​គេ​ចោទសួរ​” ។​

​បុរស​រូប​នេះ​ត្រូវ​ទាញ​ដៃ​មក​… ស្រោច​ទឹកលូ​បន្ថែម ។​

​បុរស​រូប​នេះ បាន​បង្ហាញ​លិខិត បញ្ជាក់​រៀបការ Sikah Siri ពោល​គឺ​អ្នក​ទាំង​២ បាន​រៀបកា​រលើ​ផ្នែក​សាសនា តែ​ពុំ​ទាន់​ចុះ​អេតាស៊ី​វិល តាមច្បាប់​របស់​រដ្ឋអំណាច ។​

​យ៉ាងនេះ​ក្តី​ហើយ​ពួកគេ​មន្ទិលសង្ស័យ​លើ​ភាព​ពិត​នៃ​លិខិតបញ្ជាក់​នេះ​ក៏​សម្រេច​ដាក់ទណ្ឌកម្ម តែម្តងទៅ ។​

​ឥឡូវ​ពួកគេ​កំពុង​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន រងចាំ​ការ​ស៊ើប​បញ្ជាក់​លិខិត​ខាងលើ ។ ប្រសិនបើ​ក្លែងក្លាយ​នោះ ពួកគេ​ប្រឈម​នឹង​ទណ្ឌកម្ម​ដោយ​រំពាត់ ៕ លី​សា​

spot_img
×