Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង នៅ​សង្កាត់​ស្វាយប៉ាក សមត្ថកិច្ច​បញ្ចេញ​ឡានទឹក​៣១​គ្រឿង

spot_img

​ភ្នំពេញ ​៖ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ អស់​២​ខ្នង សមត្ថកិច្ច​បញ្ចេញ​ឡានទឹក​៣១​គ្រឿង ទៅ​ជួយ​អន្ដរាគមន៍ បាន​រលត់ទៅវិញ នៅវេលា​ម៉ោង​ប្រមាណ​៩៖៣០​នាទី​យប់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​ទាំងស្រុង​អស់​ចំនួន​២​ខ្នង ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ណា​រងគ្រោះថ្នាក់​នោះទេ​។ រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៣១​គ្រឿង ត្រូវបាន​បញ្ចេញ​មកជួយ​សង្គ្រោះ ប៉ុន្ដែ​បាញ់​បានតែ​៨​គ្រឿង​ប៉ុណ្ណោះ អគ្គិភ័យ​នេះ​ក៏​រលត់ ដោយ​មិន​បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ​។ សម្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​អគ្គិភ័យ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។​

​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង​០៥​នាទី នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ឡ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ លោក​អធិការ​បន្តថា​ផ្ទះ​រងគ្រោះ​ទី​១-​ឈ្មោះ​ឡេ​យ៉ាំង​ទៀង ភេទ​ប្រុស អាយុ​ប្រហែល​៤៩​ឆ្នាំ ជនជាតិ​វៀតណាម បុខ​របរ​មិន​ពិតប្រាកដ (​ឆេះ​ចេញ​ដំបូង​) ផ្ទះ​ឈើ​ប្រក់​ស័ង្កសី និង​ទី​២-​ម្ចាស់ផ្ទះ​ឈ្មោះ ឱម វាន់​ថា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី ទីលំនៅ​កន្លែងកើតហេតុ​ផ្ទះ​លេខ​៥១៩C ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤x៩​ម៉ែត្រ ឆេះ​ទាំងស្រុង និង​អណ្តាតភ្លើង​រោល​ចំនួន ៣​ផ្ទះ (​មិន​បណ្តាលឱ្យ​ខូចខាត​ទេ​)៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×