Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដេកស្លាប់ ក្បែរ​កូនប្រុស អាយុ​ប្រហែល​៤​ឆ្នាំ នៅ​ជាមួយ​ក្នុង​សង្កាត់​ចោមចៅ​៣

spot_img

​ភ្នំពេញ​ ៖ ពលរដ្ឋ​ស្ប្រ​ទះ​ឃើញ​ត្រី​ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​ជួល​ម្នាក់ឯង កាលពី​ម៉ោង​ង​ពី​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៤ សីហា ២០១៨ នៅ​បន្ទប់​ជួល​លេខ​៦ ជាន់​ទី​១ ភូមិ​ព្រៃទា សង្កាត់ ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ស្ត្រី​ដែល​ស្លាប់​ខាងលើនេះ​ឈ្មោះ ខឿន ហៅ​ម៉ែ​អ៊ូ​ខុង អាយុ​៣៨​ឆ្នាំ​មុខរបរ នៅផ្ទះ​ជួល បន្ទប់​លេខ​៦ ​ជាន់​ទី​១​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មាន​ប្តី​ឈ្មោះ សុង សា​រ៉ែ​ន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ពេល ស្ត្រី​ខាងលើ​ស្លាប់ ប្តី​មិនបាន​នៅ​ជាមួយ​ទេ ដោយសារ​គាត់​ទៅធ្វើ​សំណង់ នៅឯ​ខណ្ឌដង្កោ​បាត់​ជា​យូរថ្ងៃ​មកហើយ សល់​តែ​កូនប្រុស​អាយុ​ប្រហែល​៤​ឆ្នាំ នៅ​ជាមួយ​ម្តាយ​។​

​ចំណែក​ស្ត្រី​ម្នាក់ មាន​បន្ទប់​ជួល​ក្បែ​រគ្នា ជាមួយ​អ្នកស្លាប់ បានឱ្យដឹង​ដែរ​ថា មុន​កើតហេតុ​គាត់​បាន​ដួស​បាយ​មួយ​ចាន មាន​ម្ហូប​ផង​ឲ្យ​ប្តី​គាត់ យកទៅ​ឲ្យ​ស្ត្រី​ខាងលើ ហូប ពេល​ប្តី​គាត់​កាន់​ដល់​មុខ​បន្ទប់​ស្ត្រី​ខាងលើ ស្រាប់​តែ​ឃើញ​គាត់​ដេកស្លាប់​បាត់ទៅហើយ មិនដឹង​តាំងពី​ម៉ោង​ប៉ុន្មាន​ទេ ដោយមាន​កូនប្រុស​អាយុ​ប្រហែល​៤​ឆ្នាំ​ដេក​នៅ​ក្បែរ​។​

​ស្ត្រី​ខាងលើ​បន្តថា​៖ ឃើញ​ហេតុការណ៍​ខាងលើ ប្ដី​គាត់​បាន​ប្រាប់​អ្នកជិតខាង ជា​ដំណឹង និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​។​

​ក្រោយ​ចុះ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ ការិយាល័យ​បច្ចេកទេស​វិជ្ជា​សាស្ត្រ រាជធានី​ភ្នំពេញ និង ជា​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ស្ត្រី​ខាងលើ ស្លាប់​ដោយ​ខ្យល់គរ ។​

​បច្ចុប្បន្ន​សព​បានប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ជា​អ្នក​ចាត់​ធ្វើបុណ្យ ដោយ​រក​សាច់ញាតិ​អត់​ឃើញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×