Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨

spot_img

​ក្រសួង​ធនធានទឹក​បញ្ជាក់ថា ៖ ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បាន​ងើបឡើង​បន្តិច​វិញ ខណៈ​ខេត្តកំពង់ចាម​បន្ត​ស្រក​ចុះ ។ មកដល់​ម៉ោង ៧ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨​នេះ ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​លើ ៖

1.​ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ១០,៦០​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​) ធៀប​នឹង​កម្ពស់​ទឹក​នៅ​ព្រឹក​ម្សិល​ម៉ិ​ញ កើនឡើង ០,១៤ ម៉ែត្រ ។

2.​ទន្លេមេគង្គ​ក្រចេះ ទឹក​មាន​កម្ពស់ ២១,៦២ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ​) ធៀប​នឹង​កម្ពស់​ទឹក​ព្រឹក​ម្សិល​មី​ញ កើនឡើង ០,០៣ ម៉ែត្រ ។​

៣.​ទន្លេមេគង្គ​កំពង់ចាម ទឹក​មាន​កម្ពស់ ១៥,០៦ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​) បើ​ធៀប​នឹង​កម្ពស់​ទឹក​នៅ​ព្រឹក​ម្សិល​ម៉ិ​ញ ស្រក​ចុះ ០,០៥ ម៉ែត្រ ៕​

spot_img
×