ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសយ៉ាងដំណំនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី នៅលើផ្លូវជាតិលេខ១ត្រង់ចំនុចគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់/ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចមានម៉ូតូមួយគ្រឿងម៉ាកRSX C110 ពណ៍ខៀវសពាក់ស្លាកលេខបាត់ដំបង 1N-6613 បើកបរដោយឈ្មោះ អេង ស៊ីណា ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសស្រាល។ (គ្មានពាក់មួកសុវត្ថិភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ) បានបើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះ និងរថយន្ត ០១គ្រឿងម៉ាក LEXLUS .RX300 ពាក់់ស្លាកលេខ 2N-3771 ពណ៌ទឹកមាស អ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ) បើកពីលិចទៅកើតក្រោយពីបុកប៉ះរួចហើយអ្នកបើកបររថយន្តបានររត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅក្ន្លែងកើតហេតុ)។
ប្រភពដដែលបានឱ្យដឹងទៀតថាៈមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺអ្នកបើកបរម៉ូតូ C-125 មិនប្រកាន់ស្តាំ។
បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរទេព្យពន្លឺបូព៌ាបាវិត រីឯវត្ថុតាងទាំង ០២គ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។មធ្យោបាយខូចខាតស្រាលទាំងពីរបើកបរបាន៕ វ៉ៃកូ