Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ា​ដំណើរការដោយ​ងាយស្រួល ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ខាង​លុយ​កាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ អ្វីៗ​មិនបាន​សម្រេច​ដូច​បំណង ។ លុយកាក់ ជា​ថ្ងៃ​មិន​សមប្រកប​សម្រាប់​ការបង្កើន​ចំណូល​ថែម ។ មនោ​សញ្ចេ​ត រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវធ្វើ​សន្សឹមៗ កុំ​ប្រាប់​ប្រញាល់​ហួស នាំ​ឲ្យ​ជួប​រឿង​ខកខាន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ធ្វើ​ជាក់​ហួស​លើ​ពាក្យ​សម្តី​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុនពេល​ធ្វើ​ការសម្រេច​ចិត្ត​អ្វីមួយ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​លាភ​ចូល​ផ្ទះ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​អារម្មណ៍​របស់​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​គម្រោងការ ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​ធ្វើឲ្យ​គូស្នេហ៍​ខូចចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ ល្អប្រសើរ ពុំ​ជួប​ការលំបាក ឬ​ឧ​សគ្គ​អ្វី​ឡើយ ។ លុយកាក់ ចម្រុងចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ គួរ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អកុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីកចម្រើន​គួរ​ឲ្យ​រំភើប ។​

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្នប្រយែង​ខ្លួន ព្រោះ​មាន​អ្នក​ច្រណែនឈ្នានីស​ក្នុង​ការងារ ។ លុយកាក់ ចំណូល​កើនឡើង ទទួលបាន​ប្រាក់​ចំណេញ​ពី​ខ្ទង់​វិនិយោគ​ដ៏​សមស្រប ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោ​សញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ មានរឿង​ឈឺក្បាល​ច្រើន​តម្រូវឲ្យ​អ្នកដោះស្រាយ​ជាបន្ទាន់ ។ លុយកាក់ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការ​រ​ក​ចំណូល​ពី​ទី​ឆ្ងាយ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​រារែក អល់អែក គួរ​មាន​ចិត្ត​ដាច់ខាត​ក្នុង​ការសម្រេច​កិច្ចការ​ក្នុង​ថ្ងៃនេះ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​រប​ស់​អ្នក ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ ប្រយ័ត្ន​ការគ្រប់គ្រង​លុយកាក់ ក្រែង​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោ​សញ្ចេ​ត គួរ​យកចិត្តទុកដាក់​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឲ្យបាន​ច្រើន​ជា​មុន ៕​

spot_img
×