Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ ប្រាប់គជបថា មិនទទួលយក អាសនៈរដ្ឋសភា របស់អតីត គណបក្សសង្រ្គោះជាតិ

spot_img

ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (LDP) បានប្រកាសប្រាប់ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មិនទទួលយក អាសនៈណាមួយ ដែលផ្តល់ដោយ គជប។

យោងតាមលិខិតរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (LDP) ផ្ញើជូនលោកស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងលិខិតនោះ លោកអ៊ី សាំងឡេង អនុប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី វិសោធនកម្មច្បាប់​ ស្តីពី ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ បានបង្ហាញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ នឹងទទួលបាន អាសនៈរដ្ឋសភា អាសនៈក្រុមប្រឹក្សាស្រុក អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនរបស់ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីគណបក្សនេះ ត្រូវបានរំលាយ ដោយអំណាចសាលដីកា តុលាការកំពូល លេខ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

អនុប្រធានគណបក្ស LDP បានបញ្ជាក់បន្ថែមថា “ឆ្លើយតបនឹងបញ្ហាខាងលើនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមបញ្ជាក់ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា គណបក្ស នឹងមិនទទួលយក អាសនៈណាមួយ ដែលផ្តល់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ” ។ ទោះជាយ៉ាងណាមូលហេតុ នៃការបដិសេធ មិនទទួលយកអាសនៈ ទំនេរណាមួយ នៅក្នុងរដ្ឋសភា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនត្រូវបានបញ្ជាក់ នៅក្នុងលិខិតនោះ នៅឡើយ ប៉ុន្តែគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ បានស្នើដល់ប្រធានគជប មេត្តាជួយសម្រួល តាមនីតិវិធីច្បាប់ ដោយអនុគ្រោះ។

គួរបញ្ជាក់ថា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ អាសនៈចំនួន៥៥ របស់គណ​បក្សនេះ នឹងត្រូវបែងចែកទៅឱ្យ គណបក្សចំនួន៦ ដែលចូលរួម ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងនោះរួមមាន៖ ១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៤៖ គណបក្សខ្មែរឈប់ក្រ ៥៖ គណបក្សសញ្ជាតិកម្ពុជា និង៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×