Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​៖​រូបភាព​អាក្រាត​បាន​ត្រូវ​បង្ហោះ​លើ Instagram របស់​ក្រសួងការពារជាតិ​ប្រទេស​នេះ​

spot_img

រូប nude selfie របស់​នារី​វ័យក្មេង​ម្នាក់​ដែល​ពុំ​ស្គាល់​អត្ដ​សញ្ញាណ​បានបង្ហាញ​វត្តមាន​រយៈពេល​១០​នាទី​លើ Instagram របស់​ក្រសួងការពារជាតិ​រុស្ស៊ី ហើយ​ភ្លាមៗ​នោះ​វា​បាន​ក្លាយជា​មូលបទ​ជជែក​គ្នា​យ៉ាង​ក្ដៅ​គ​កុក​។​

ភាព​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ Instagram របស់​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​

​នៅលើ​ជ្រុង​ខាងលើ​ផ្នែក​ខាងឆ្វេង​នៃ​រូបភាព​ស្រើបស្រាល​នេះ​គេ​ឃើញ​មាន​សញ្ញា​សម្គាល់​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ព្រមទាំង​ឈ្មោះ Instagram ផ្លូវការ​របស់​កងក​ម្លាំ​ង​នេះ​។

​តាម​RT មាន​មនុស្ស​ជាង​២០០០០​នាក់​កំពុង​តាមដាន​គេហទំព័រ​នេះ​រៀងរាល់ថ្ងៃ​។​

​ទោះបីជា​គេ​បាន​រុះ​ទម្លាក់​រូបភាព​នេះ​ចេញ​ភ្លាមៗ​ក្ដី ប៉ុន្ដែ​វា​បាន​រីកសាយ​ពាសពេញ​បណ្ដាញ​សង្គម​ទៅហើយ​។​គណនី​Instagram មួយ​សួរថា​៖ តើ​អ្នកបច្ចេកទេស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​មានការ​ភាន់ច្រឡំ​ឬ​? ប៉ុន្ដែ​វា​ក៏​អាចជា​ល្បិច​ទាក់ទាញ​អ្នក​ចូល​ទស្សនា​គេហទំព័រ​នេះ​?​។​

​ក្រុម​អ្នកប្រើប្រាស់ Instagram ភាសា​រុស្ស៊ី​ក៏បាន​ចោទ​សួរថា គេហទំព័រ​របស់​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​រុស្ស៊ី​បាន​ត្រូវ ពួកចោរ Internet វាយលុក​មែនដែរ​ទេ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ពុំ​ឃើញ​មានការ​បកស្រាយ​អ្វីមួយ​ពី​រឿងនេះ​ឡើយ ហើយ​នេះ​កាន់តែ​ធ្វើឱ្យ​សហគមន៍ Internet កាន់តែ​មានការ​ងឿងឆ្ងល់ ព្រោះ​គេ​ពុំ​ដឹងថា​រឿង​អ្វី​កើតឡើង​៕សូយន

 

spot_img
×