Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ល្អ ។ ការងារ​របស់​អ្នក​អំណោយផល​ល្អ​បំផុត សមស្រប​អនុវត្ត​ផែនការ​ធំៗ​ដែល​បាន​គ្រោងទុក​ពី​យូរ​។ ថ្ងៃនេះ​មាន​កិច្ចការ​ច្រើន​ត្រូវ​ចំណាយ​ប្រាក់​។ មនោសញ្ចេតនា ៖ រាសី​កំពុង​ល្អ មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​លីវ​។ ទិស​ល្អ​៖ លិច ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ផ្អែកទៅលើ​សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន ឆ្នាំឆ្លូវ​នឹង​ទទួលបាន​ឱកាស​ការងារ​ល្អ អាច​ចុះកិច្ចសន្យា​ជាមួយ​ដៃគូ​ថ្មី​ពោរពេញ​ដោយ​សក្តានុពល​។ ថ្ងៃនេះ​វិនិយោគ​ទៅលើ​អ្វី​ក៏​សម្រេច​ផល​យ៉ាង​គាប់ប្រសើរ​ដែរ​។ មនោសញ្ចេតនា ៖ ល្អប្រសើរ អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ចង់​បានជា​គូគាប់​។ ទិស​ល្អ​ទិ​ពាយ័ព្យ ប្រយ័ត្ន​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​កុរ​។​

​ឆ្នាំខាល ៖ រាសី​ល្អ​។ អាស្រ័យ​ដោយ​ឥរិយាបថ​ម៉ឺងម៉ាត់ ស្មារតី​ធ្វើការ​ទទួលខុសត្រូវ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ការរកស៊ី​ពុំមាន​ការប្រែប្រួល​ធំ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​សេវាកម្ម​ប្រាក់កាស​។ មនោសញ្ចេតនា ៖ ផ្អែមល្ហែម​កក់ក្តៅ អ្នក​នៅ​លីវ​នឹង​អាច​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​ល្អ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លក្ខខណ្ឌ​ការងារ​មាន​អំណោយផល​ល្អ គួរ​ប្រមូលផ្តុំ​អារម្មណ៍​កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​មានការ​ថ្លោះធ្លោយ​។ វិនិយោគ​នឹង​ជួប​រឿង​ខាតបង់​។ មនោសញ្ចេតនា ៖ ត្រូវការ​ភាព​រ៉ូ​មែន​ទិ​ក​បន្តិច ដើម្បី​ជួយ​ឲ្យ​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​។​

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ គ្រប់​ផែនការ​ការងារ​សុទ្ធតែ​រីកចម្រើន​ល្អ ជួប​ការលំបាក​តែងមាន​អ្នក​ជួយ​យកអាសា​ជានិច្ច​។ ផែនការ​ហិរញ្ញវត្ថុ​ទាំងអស់​ប្រព្រឹត្តទៅ​យ៉ាង​រលូន​, ឱកាស​រក​ចំណូល​ក៏​កើនឡើង​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​ត្រូវ​បង្ហាញ​ទឹកចិត្ត​ឲ្យ​ដៃគូ​ដឹង ទើប​ទំនាក់ទំនង​ឈាន​កាន់តែ​ជិតស្និទ្ធ​។ ទិស​ល្អ​គឺ​ទិស​ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ថ្ងៃនេះ​អ្នក​ត្រូវ​ត្រៀម​ស្មារតី​ជាមុន ព្រោះ​ដៃគូ​សហការ​ក្នុង​ការងារ​អាច​នឹង​លើក​សំណូមពរ​ផ្លាស់ប្តូរ​មិន​ឈប់ឈរ​។ ការរកស៊ី​ប្រព្រឹត្តទៅ​ជាធម្មតា គ្មាន​ចំណូល​លើសពី​មុន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ត្រូវ​ឧស្សាហ៍​ចេញ​ក្រៅ​ចូលរួម​ក្នុង​ទំនាក់ទំនង​ផ្សេងៗ​ឲ្យ​បាន​ច្រើន ទើប​សង្ឃឹម​រកឃើញ​គូ​អនាគត​។ ទិស​ល្អ​គឺ​ខាងកើត ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី​៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​សម្រួល​ឲ្យ​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង កិច្ចការ​គ្រប់យ៉ាង​ចាំបាច់​ត្រូវ​នឹងនរ​ទើប​រកឃើញ​ទិស​សោះ​ស្រាយ​។ រាសី​កំពុង​អន់ កុំ​វិនិយោគ​នាំ​ឲ្យ​ខាតបង់​។ មនោសញ្ចេតនា​៖ ប្រសិន​ពិតជា​ពុំ​នៅមាន​មនោសញ្ចេតនា​ជាមួយគ្នា​ទៀត ល្អ​បំផុត​គួរ​បញ្ឈប់​ត្រឹមនេះ​ដែលជា​ដំណោះស្រាយ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ទាំង​២​។ ទិស​ល្អ​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ ចៀសវាង​ការប៉ះទង្គិច​ពាក្យសំដី​នាំ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ខ្លួន​អ្នក​។ ប្រាក់ចំណូល​មានកំណត់ ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​។ មនោសញ្ចេតនា​ពុំ​ចេះ​វិធី​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់ គឺជា​ឧបសគ្គ​ធំ​ក្នុង​ទំនាក់ទំនង​របស់​អ្នក​។ ទិស​ល្អ​ទិសអាគ្នេយ៍ ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ភាពលេច​ធ្លោ​របស់​មិត្តភក្តិ​រួម​អាជីព​ដោយ​ចេតនា​បាន​បង្ក​សម្ពាធ​ធំ​ចំពោះ​អញ​នក​។ ថ្ងៃនេះ​មានឱកាស​លោភលន់​នាំ​ឲ្យ​ស្តាយក្រោយ​។ មនោសញ្ចេតនា​ត្រូវ​ប្រយ័ត្ន​មាន​ជន​ទី​៣ ចង់​បំបែកបំបាក់​មនោសញ្ចេតនា​របស់​អ្នក​និង​គូស្នេហ៍​។ ទិស​ល្អ​គឺ​ទិសឦសាន ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ​ពណ៌​លឿង ,​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ មានឱកាស​បាន​ជួប​ដៃគូ​សហការ​ថ្មី បន្ថែម​វិស័យ​ថ្មី​ក្នុង​ការងារ​។ កិច្ចការ​រកស៊ី​មាន​អ្នក​តាម​ជួយ​ជ្រោមជ្រែង លុយកាក់​ហូរ​ចូល​ក្រាស់ក្រែល​។ មនោ​ស​ញ្ចេ​ត​អ្នកមាន​គូសង្សារ ឬ​បាន​រៀបការ​ហើយ​ថ្ងៃនេះ​នឹង​មានរឿង​រីករាយ​ស្មាន​មិន​ដល់​។ ទិស​ល្អ​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ដោយសារតែ​ការធ្វេសប្រហែស​របស់​អ្នក​ដែល​ងាយ​នឹង​ឥទ្ធិពល​ដល់​ការងារ​របស់​សមូហភាព​។ ថ្ងៃនេះ​ពុំ​ល្អប្រសើរ​សម្រាប់​ការធ្វើ​វិនិយោគ​។ មនោសញ្ចេតនា​៖ ជំនះ​នៅក្បែរ​គ្នា​គឺ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​កាន់តែ​ឈឺចាប់ ប្រសិន​អស់ចិត្ត​ពីគ្នា គួរ​បញ្ចប់​ទំនាក់ទំនង​ត្រឹមនេះ​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕​

spot_img
×