Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន! រថយន្ត​ NISSAN បើក​ទាល់តែ​ដាច់​កង់ ខ្ទាត​ទៅ​បុក​មនុស្ស​ស្លាប់ និង រង​រងរបួស​ធ្ងន់​ស្រាល ជាច្រើន​នាក់

spot_img

ខេត្ត​ត្បូងឃ្មុំ​៖ រថយន្ត​ NISSAN មួយ​គ្រឿង​ប្រភេទ​ធុន​ធំ​ដឹកទំនិញ បាន​បើក​ទាល់តែ​ដាច់​កង់ ក្រោយ ខ្ទាត​ទៅ​បុក​មនុស្ស​ស្លាប់​ម្នាក់ និង ម្នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល នៅ​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ លើ​ផ្លូវជាតិ​លេខ ៧ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨៩.១៩០ ស្ថិតនៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា រថយន្ត​ម៉ាក់​នី​សាន់​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-2335 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ដាច់​កង់​ផ្នែក​ខាងក្រោយ ហើយ​ខ្ទាត​ទៅ​បុក​ឈ្មោះ ថន ប៊ុនធឿន ភេទ​ស្រី​អាយុ ៤៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្ដាលឲ្យ​ស្លាប់​នៅនិងកន្លែង​កើតហេតុ និង ឈ្មោះ​សេង ម៉ាប់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​ជាតិខ្មែរ​នៅ​ភូមិ​ជី​តុ​ក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ របួសស្រាល ក្នុងខណៈដែល​ជនរងគ្រោះ​កំពុង អង្គុយ​បូម​ខ្យល់​ម៉ូតូ​នៅក្រោម​សំយាប​មុខផ្ទះ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់​។ ហេតុការណ៍​បណ្តាល​ឲ្យ​ម៉ូតូ​២​គ្រឿង​ខូចខាត​កម្រិត​ស្រាល​ ​រីឯ ​រថយន្ត​បង្កត្រូវបាន​កម្លាំង​ជំនាញ ដកហូត​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×