Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនជាតិ​ថៃ​៣​នាក់ ជួញដូរ​គ្រឿងញៀន ប្រភេទ​ថ្នាំ​គ្រវី ជាង​៤០០​គ្រាប់

spot_img

​បន្ទាយមានជ័យ ​៖ ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ចំនួន​៣​នាក់ ដែល​ប្រើប្រាស់​ថ្នាំញៀននៅក្នុង​បន្ទប់​លេខ​៦៧ នៅ​ជាន់​ទី​៣ ស្ថិតនៅ​ភូមិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ យោងតាម​សេចក្តីរាយការណ៍​ពី​ម្ចាស់​បន្ទប់​ជួល​ថា មាន​មនុស្ស​ប្រើប្រាស់​ថ្នាំញៀននៅក្នុង​បន្ទប់​។ ក្រោយ​បាន​ទទួល​ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ឯ​កធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បង្ក្រាប​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨​បាន​។​

​លោក​អធិការ​បាន​បន្តថា សង្ស័យ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ អាក់​ខា រាក់​ដេត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៦៧ភូមិ​ប៉ោត​ប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទី​២-​ឈ្មោះ ឆា លួ​យ​ខូក ថង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទី​៣-​ឈ្មោះ​ជិ​រ៉ា​ក់ផាន់ ជី​រា​ក់សិន​ប៉ាក់​វ៉ាត់ ភេទ ប្រុស អាយុ ៤៣​ឆ្នាំ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាងៈ មាន​ម្សៅ​ស​ថ្លា​ក្រាម​ចំនួន ១៥​ថង់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​មួយ គ្រាប់ សង្ស័យ​(​ថ្នាំ​គ្រវី​) ថ្នាំ​គ្រាប់ wy ចំនួន​៤១០​គ្រាប់ ដេក​កេះ​ចំនួន​៨ ថង់​កិប​មាត់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនបំពង់​កែវ​ចំនួន​២ កំណាត់ ជញ្ជីង​សម្រាប់​ថ្លឹង​មួយ ពណ៌​ខ្មៅ ទូរស័​ទ្ធ​ចំនួន​៣​គ្រឿន លិខិត​ឆ្លង ដែន​មួយច្បាប់ ប័ណ្ណ​ប្រជាជន​មួយ​(​ថៃ​)

​លុយ​បាត​ចំនួន​៥៣​បាត ( កាក់​សុទ្ធ ) ប័ណ្ណបើកបរ​ចំនួន​២​ច្បាប់ កាបូប​ដាក់​លុយ​ពណ៌​សូកូឡា​និង​ឯកសារ​មួយចំនួន​។​
​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×