Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន បាន​រក​ឃើញ​ប្រាសាទ​២​នៅ​ខេត្ត​រតនៈគិរី​ដែល​កសាង​នៅ​សម័យអង្គរ និង​មុន​អង្គរ​

spot_img

​ក្រសួង​បរិស្ថាន បាន​រក​រុករក​ឃើញ​ប្រាសាទ​ចំនួន​ពីរ​ដ៏​កម្រ​ក្នុង​ឧទ្យាន​ជាតិ​អូរយ៉ាដាវ និង​ដែនជម្រកសត្វព្រៃ​លំផាត់​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនៈគិរី​។ ប្រាសាទ​ទាំងពីរ​នោះ​ឈ្មោះ​ថា “​ប្រាសាទ​អូរ​ព្រះ​” និង “​ប្រាសាទ​យ៉ាក​ណាំ​ង​”​។​

​លោក លឹម វណ្ណ​ច័ន្ទ អនុប្រធាន​ការិយាល័យ​ព័ត៌មាន អប់រំ ផ្សព្វផ្សាយ​នៃ​ក្រសួង​បរិស្ថាន​ដែល​ជា​អ្នក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា ប្រាសាទ​អូរ​ព្រះ ស្ថិតនៅ​ស្រុក​លំផាត់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជា​គ្រឹះ​ប្រាសាទ មាន​ឃឿន​ជា​ថ្មបាយក្រៀម បំណែក​ឥដ្ឋ បែ​មុខ​ទៅ​ទឹសខាងកើត ស្ថិតនៅ​ខាងលិច​ទន្លេស្រែពក​ប្រមាណ​៤០០ ម៉ែត្រ​។ ប្រាសាទ​នេះ​គួរ​ស្ថិត​នៅក្នុង​សម័យ​អង្គរ ស​.​វ​ទី​១០-១១​គ​.​ស​។​

​លោក​បញ្ជាក់ថា​៖ “​យើង​ប្រទះឃើញ​បំណែក​ជើង​ទម្រ​រូប​២ បាក់បែក​។ ជើង​ទម្រ​រូប​មួយ​មាន​រន្ធ​២ បែក​សងខាង​សម្រាប់​ដាក់​រូបចម្លាក់​ទេវ​ណាមួយ​។ យើង​ក៏​បាន​ប្រទះ​ឃើញ​បំណែក​ក្រឡ ផ្នែក​ខាងក្រោម ដែល​ជា​ប្រភេទ​កុលា​សភាជន៍​រឹង ខ្មែរ​សម័យអង្គរ​។ តែ​ក្រឡ​នេះ​ធ្លាយ​គូទ តាម​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​ភាគតិច​នៅ​តំបន់​នោះ ពី​ដើម​មក​ពាង​ដាក់​ស្រា​ជា​វត្ថុ​មានតម្លៃ​សម្រាប់​ពួកគាត់ គេ​ដូរ​ជាមួយ​គោ ក្របី ពេល​ដែល​ក្នុង​គ្រួសារ​មាន​អ្នកស្លាប់ គេ​យក​សព​ទៅ​បច្ចុះ ដោយ​ដាក់​ពាង រួច​ចោះ​គូទ​អោយ​ធ្លាយ ដាក់​កប់​នៅ​ខាង​លើ​ក្បាល និង​មាន​ដាំ​ដើម​រការ​មួ​យ​ដើម​”​។​

​ចំពោះ​ប្រាសាទ​យ៉ាក​ណាំង​វិញ​។ លោក​វណ្ណ​ច័ន្ទ​បាន​បន្តថា ប្រាសាទ​យ៉ាក​ណាំ​ង កសាង​អំពី​ឥដ្ឋ បែរមុខ​ទៅ​ទឹសខាងកើត​។ ប្រាសាទ​បាក់បែក​សល់​សំណង់​ត្រឹម​មេ​ទ្វារ ផ្នែក​ខាង​លិច​បាក់​ទាំងស្រុង ផ្នែក​កណ្តាល​មាន​ការជីក​គាស់កកាយ​ទាំងស្រុង ប្រាសាទ​នេះ​ទទួលរង​ការ​បាក់បែក​។ ប្រាសាទ​យ៉ាក​ណាំង​អាចជា​ប្រាសាទ កសាង​នៅ​សម័យមុន​អង្គរ​ឬ​ដើម​សម័យអង្គរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×