Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស bin Laden រៀបការ​ជាមួយ​កូនស្រី​របស់​មេខ្លោង​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា​

spot_img

Hamza bin Laden កូនប្រុស​របស់​មេ​ភេរ​វករ al-Qeada បាន​រៀបការ​ជាមួយ​កូនស្រី Mohammed Atta មេខ្លោង​នៃ​ការ​វាយ ប្រហារ​អគារ​ភ្លោះ​នៅ​អាមេរិក​។​

​Hamza bin Laden កូនប្រុស​ពៅ​រប​ស់មេ​ភេរវកម្ម​Osama bin Laden

​ពួក​បងប្អូន​ឳ​ពុក​តែមួយ​ម្ដាយ​ទីទៃ​ជាមួយ Osama bin Laden បានបញ្ជាក់​ព័ត៌មាន​ខាងលើ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​Guardian កាលពី​ថ្ងៃទី​៣ ខែសីហា​។

Ahmad និង​Hassan al-Attas ឱ្យដឹងថា Hassan គឺជា​មេដឹកនាំ​ជាន់ខ្ពស់​របស់ al-Qeada ហើយ​កំពុង​រៀបចំ​ផែនការ​សងសឹក​ឱ្យ​ឳ​ពុក​ខ្លួន Osama bin Laden ដែល​ត្រូវបាន​កងទ័ព​អាមេរិក​បាញ់​ស្លាប់​កាលពី​៧​ឆ្នាំមុន​។​

​ថ្មីៗ​នេះ Hassan​បាន​អំពាវនាវ​ដោយ​បើកចំហ​ចំពោះ​អ្នកគាំទ្រ​ខ្លួន​ឱ្យធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុង​Washington, London, Paris និង​Tel Aviv ។​

​ស្ថាប័ន​ចារកម្ម​លោកខាងលិច​បាន​តាមដាន រុករក Hassan ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​។ អាពាហ៍ពិពាហ៍​របស់​Hassan ជាមួយ​កូនស្រី​របស់​Ahmad al-Attas ដែលជា​ពលរដ្ឋ​អេ​ហ្ស៊ី​បម្នាក់​បង្ហាញឱ្យឃើញថា​អង្គការ​ភេរវកម្ម al-Qeada នៅតែ​បន្ដធ្វើ​កម្ម​ភាព​តាម​កេរដំណែល​ដែល Osama bin Laden បន្សល់ទុក​។​

​រូប​Ahmad al-Attas​បងប្អូន​ឳ​ពុក​តែមួយ​ម្ដាយ​ទីទៃ​ជាមួយ​Osama bin Laden ។​

​តាមរយៈ​សំបុត្រស្នាម​ដែល Osama bin Laden បន្សល់ទុក ហើយ​ដែល​អាមេរិក​រឹបអូស​បាន​នោះ​បញ្ជាក់ថា តាំងពី​ ​ឆ្នាំ​២០០៩​មកម្ល៉េះ bin Laden បានរៀបចំ​ឱ្យ​Hassan បន្ដ​តំណែង​របស់ខ្លួន​៕

សូយន

 

spot_img
×