Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​ចាប់បាន «​ប៊ិច​កាមេរ៉ា​» លួច​បង្កប់​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ហាង ហើយ​ត្រូវ​រងរបួស​ដោយ​​សារ​ជនកំហូច​ធ្វើ​រឿងនេះ​ដាក់​ទៀត​

spot_img

​វា​ជា​ទម្លាប់​ធម្មតា​មួយ​សម្រាប់​ស្ត្រី​ទាំងឡាយ ដែល​តែង​ឡើង​ផ្សារ ដើម្បី​ទិញ​សម្លៀកបំពាក់​ពី​ហាង​សម្លៀកបំពាក់​ល្បីៗ ។ ទោះយ៉ាងណា ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​មួយ​សម្រាប់​រូបនាង នៅពេល​នាង​បាន​រកឃើញ «​ប៊ិច​» មួយ​ត្រូវ​បានដាក់​នៅ​ផ្នែក​ខាងលើ​នៃ​មាត់​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ដែល​នាង​កំពុង​សាក​នូវ​សម្លៀកបំពាក់​ថ្មី​នៅក្នុង​នោះ ។​

​នៅពេល​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ស្ត្រី​ម្នាក់​បាន​រកឃើញថា «​ប៊ិច​» មួយ​មាន​កញ្ចក់​កាមេរ៉ា​មួយ ដែល​មានន័យថា​វា​ជា​ពិត​មាន​កាមេរ៉ា​ត្រូវបាន​បង្កប់​នៅក្នុង​ប៊ិច​នោះ ។ នាង​បាន​ពន្យល់​បន្ថែម​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា កាមេរ៉ា​នោះ​នៅតែ​កំពុង «​ធ្វើការ​» នៅពេលនោះ ខណៈពេល​នាង​បានឃើញ «​ភ្លើង flash» និង​មាន​អារម្មណ៍​ថា​មាន​កម្តៅ​ចេញពី​តួ​ប៊ិច​នោះ ។​

​វា​អាច​កើតឡើង​បាន ចំពោះ​អ្វីៗ​ដែល​នាង​បានធ្វើ​នៅក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ដែល​ត្រូវបាន​កត់ត្រា​ដោយ «​ប៊ិច​» នេះ ។ ដោយ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ពី​រឿងនេះ នាង​ក៏បាន​ប្រញាប់​ស្លៀកពាក់ និង​យក​រូបភាព​ចេញពី​ក្នុង «​ប៊ិច​» ហើយ​ចាក​ចេញពី​ក្នុង​ហាង​នៃ​ផ្សារ​ទំនើប ដើម្បី​រាយការណ៍​ទៅ​ប៉ូលីស ។​

​ទោះយ៉ាងណា នាង​ត្រូវបាន​បង្អាក់ដំណើរ​ដោយ​មនុស្ស​ប្រុស​ម្នាក់ ក្នុងចំណោម​កម្មករ​ជាច្រើន​នាក់​របស់​ផ្សារ​ទំនើប ។ នាង​បានសរសេរថា​៖

«​មានតែ​អ្នក​ចាំតែ​ម្នាក់​គត់ នៅក្នុង​ហាង​នាពេលនោះ ដែល​បាន​រត់​មកកាន់​ខ្ញុំ ។ គាត់​សុំ​ខ្ញុំ​កុំ​រាយការណ៍​រឿងនេះ​ទៅ​ប៉ូលីស និង​និយាយថា គាត់​មានការ​សោកស្តាយ​ខ្លាំងណាស់​» ។​

«​គាត់​សុំ​ខ្ញុំ​កុំ​រាយការណ៍​ទៅ​ប៉ូលីស ព្រោះ​ជីវិត​របស់គាត់ នឹង​ត្រូវបាន​បំផ្លាញ ប្រសិន​រឿងនេះ​ត្រូវបាន​ធ្វើឡើង ។ គាត់​ក៏បាន​ពន្យល់ថា គាត់​បាន​ជំពាក់​លុយ​គេ ហើយ​ឆ្លៀត​រកលុយ​បន្ថែម​ពី​ការលក់​រូបភាព​មិន​ស​ម​រម្យ​របស់​ស្ត្រី​ពី​ប៊ិច​នេះ ដើម្បី​បង់​បំណុល​គេ​» ។​

«​រឿងនេះ​បានធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ខកចិត្ត​» ។​

​ដោយសារតែ​ទប់​កំហឹង​ពុំបាន ស្ត្រី​រងគ្រោះ​ពុំ​លើកលែងទោស​ឲ្យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុរស​មានការ​អស់សង្ឃឹម​រូបនោះ ព្យាយាម​កញ្ឆក់ «​ប៊ិច​» ពី​នាង​តែម្តង ។​

​អ្នក​ទាំងពីរ​ក៏បាន​ប្រតាយប្រតប់​គ្នា ហើយ​បុរស​កំហូច​នោះ​ក៏បាន​រុញ​នាង​ដួល​ទៅនឹង​កម្រាល បណ្តាល​ឲ្យ​នាងរង​របួស​ជាំ​នៅលើ​ភ្លៅ​របស់​នាង ។ បុរស​នោះ​បន្ទាប់មក បាន​គ្រប់គ្រង​ចាប់​យកបាន «​ប៊ិច​» និង​រត់គេចខ្លួន​តែម្តង ។ ដោយមាន​ការជួយ​ពី​មនុស្ស​មួយចំនួន​នៅ​ទីនោះ ស្ត្រី​រងគ្រោះ​ក៏បាន​រៀបចំ​របាយការណ៍​ប្តឹងទៅ​ប៉ូលីស ។​

​តាម​សេចក្តីរាយការណ៍​របស់ China Press បុរស​ម្នាក់​នោះ​មាន​ឈ្មោះថា Jia Jun ក៏បាន​រាយការណ៍​រឿង​បែបនេះ​ទៅ​ប៉ូលីស​នៅក្នុង Johor Bahru ផងដែរ បន្ទាប់ពី​រូបភាព​របស់គាត់​បាន​រីក​រាល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ចំណែក​ស្ត្រី​រងគ្រោះ​ខាងលើនេះ​វិញ ក៏បាន​ពន្យល់ថា ហេតុផល​ដែល​នាង​ចែករំលែក​អំពី​ហេតុការណ៍​នេះ​របស់​នាង ក៏​ព្រោះតែ​នាង​ចង់​ព្រមាន​ដល់​ស្ត្រី​ដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ជាមួយ​អ្វីៗ​នៅ​ជុំវិញខ្លួន​របស់​ពួកគេ និង​រៀន​ការពារ​ខ្លួន​ពួកគេ ៕ ចន្ទី (worldofbuzz)​

spot_img
×