Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រណ្ដៅ​ម​ជ្ជុ​រាជ​៖​ឃើញ​លេប​ឡាន​ស្រស់ៗ​នៅ​ស្រុក​គេ បារម្ភ​ស្រុក​ឯង​

spot_img

រណ្ដៅ​ដ៏​ធំ​សម្បើម​មួយ​បានកកើតឡើង​បន្ទាប់ពី​មេឃ​ធ្លាក់ភ្លៀង​មួយសន្ទុះ បាន​លេប​ត្របាក់​យក​រថយន្ដ​២​គ្រឿង​ក្នុងពេល​តែមួយ​នៅ​ប្រទេស​ចិន​នៅ​ចុង​សប្ដាហ៍​កន្លងមក​ក្រោយពី​ភ្លៀង​ខ្លាំង​នៅ​ហាំ​ឡុង​ចាង​ភាគ​ខាងជើង​ប្រទេស​ចិន​។​គ្រោះថ្នាក់​គួរឱ្យ​តក់ស្លុត​មួយ​លើ​ដង​វិថី​Harbin គ្រា​ដែល​រថយន្ដ​២​គ្រឿង​ត្រូវ​ថ្នល់​បាក់ស្រុត​នាំយកទៅ​ជាមួយ​។​

ធណី​ស្រូប​រថយន្ដ​ទាំងពីរ​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ ទំហំ​រណ្ដៅ​នេះ​គឺ​ប្រមាណ​៨​ម៉ែត្រការ៉េ សំណាងល្អ​មនុស្ស​៣​នាក់​នៅក្នុង​រថយន្ដ​ខាងលើ​ពុំមាន​បញ្ហា​អ្វី​។​

​រថយន្ដ​ទាំង​ពីរបាន​ធ្លាក់​បន្ដទៅ​ក្នុង​រណ្ដៅ​នេះ​។​អ្នកបើករថយន្ដ​ទី​ពីរ​ប្រាប់ថា លោក​ពុំ​ឃើញ​មាន​រណ្ដៅ​ធំ​នៅលើ​ផ្លូវ​ទេ​។​លោក​មាន​អារម្មណ៍​ចម្លែក ទើប​ដឹងថា​រថយន្ដ​របស់ខ្លួន​កំពុង​ធ្លាក់ចុះ​។​ក្រោយពេល​ធ្លាក់ចុះ ទើប​ដឹងថា​មាន​រថយន្ដ​មួយ​ផ្សេងទៀត​នៅ​ពីក្រោម​។​

​គ្រោះថ្នាក់​បែបនេះ​បច្ចុប្បន្ន​កំពុងតែ​កើតជា​រឿយៗ​នៅ​ប្រទេស​ចិន​៕សូយន

 

spot_img
×