Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​តែងតាំង​តារា Hollywood ធ្វើជា​បេសកជន​ពិសេស​ដើម្បី​កែសម្រួល​ទំនាក់​ជាមួយ​អាមេរិក​

spot_img

​នៅ​ថ្ងៃទី​៥ ខែសីហា​ម្សិលមិញ​នេះ ក្រសួង​ការ​ទេស​រុស្ស៊ី​ឱ្យដឹងពី​តួនាទី​ថ្មី​របស់​តារាភាពយន្ដ Hollywood Steven Seagal ស្រដៀង​ទៅនឹង​ឯក​អ​គ្ដ​រដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​។​

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​តារា​ក្បាច់គុន​ភាពយន្ដ Hollywood Steven Seagal ក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​នៅ​Sochi ឆ្នាំ​២០១២​។​

​នេះ​ជា​ករណី​ការទូត​ប្រជាជន​ភព​ប្រសព្វ​គ្នា​ជាមួយ​ការទូត​បែប​ប្រពៃណី​។​តាម​នោះ Seagal គឺជា​តំណាង​ពិ​សេ​សម្រាប់​ចំណងទាក់ទង​រុស្ស៊ី​-​អាមេរិក និង​វិស័យ​វប្បធម៌ សិល្បៈ និង​យុវវ័យ​។​

​តាម RT លោក Seagal ដែល​ឆ្នាំនេះ​មាន​អាយុ​៦៦​ឆ្នាំ​ហើយ ពោលថាៈ ខ្ញុំ​តែង​ស្រេកឃ្លាន​ដើម្បី​ធ្វើ​អ្វីៗ​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​កែសម្រួល​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​។ ខ្ញុំ​បានធ្វើ​ការងារ​នេះ​មិន​ឈប់ឈរ​យូរ​ឆ្នាំ​មកហើយ តែ​មិន​ផ្លូវការ ហើយ​ឥឡូវនេះ​ខ្ញុំ​ពិតជា​រីករាយ​ដោយ​មានឱកាស​ធ្វើការ​ជា​ផ្លូវការ​។​

​គួររម្លឹកថា លោក​Putin ធ្លាប់បាន​កាដូ​លិខិតឆ្លងដែន​រុស្ស៊ី​ឱ្យ Seagal នៅ​ឆ្នាំ​២០០៦ ជាមួយ​ក្ដី​សង្ឃឹមថា​នេះ​នឹង​ក្លាយជា​និមិត្តរូប​បង្ហាញឱ្យឃើញ​ចំណងទាក់ទង​តានតឹង​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​Washington កំពុង​ត្រូវបាន​កែសម្រួល​៕​សូយន

spot_img
×