Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​អំពាវនាវ​ឲ្យ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ប្រជាពលរដ្ឋ​បន្ត​ដាំ​ដើមឈើ​នៅតាម​ទីសាធារណៈ ដើម្បី​សោភ័ណ្ឌភាព​ខេត្ត​របស់​យើង​

spot_img

​​តាកែវ ៖ ក្នុងឱកាស​ដាំ​កូន​ឈើប្រណិត ៥​ប្រភេទ ដែល​ជាប្រ​រាជជា​អំណោយ​របស់​ព្រម​ហា​ក្សត្រ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​សកម្មភាព​ក្នុងការ​ដាំ​ដើមឈើ​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន​នៅ​តាម​ទីសាធារណៈ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ដើម្បី​សោភ័ណ្ឌភាព​របស់​ខេត្តយើង ។​

​ការ​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាលខេត្ត រួមជាមួយ​និង​មន្ត្រីរាជការ មន្ទីរ ស្ថាប័ន​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ បាន​ចូលរួម​ដាំ​កូន​ឈើប្រណិត​ចំនួន ៥​ប្រភេទ ដែល​ជា​ព្រះរាជ​ជា​អំណោយ​របស់​ព្រះមហាក្សត្រ ទ្រង់​បាន​ប្រទាន​អោយមក​ខេត្ត នៅ​តាម​សួនច្បារ​ខាង​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៦ ខែ សីហា​ឆ្នាំ​២០១៨ ។​

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ត​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ខិតខំ​ដាំ​ដើមឈើ នៅតាម​ទីធ្លា​អគារ និង​តាម​ដងផ្លូវ​សាធារណៈ​នានា ឲ្យបាន​ច្រើន​ជា​អតិប្បរមា ដើម្បី​ជា​ទីដ្ឋា​ន​មាន​ម្លប់​ត្រជាក់ ត្រឈឹង​ត្រឈៃ ដល់​ប្រជាពលរដ្ឋ​យើង ហើយ​ទន្ទឹមនឹងនេះ សហគមន៍​មូលដ្ឋាន សូម​ចូលរួម​គ្រប់គ្រង​ថែរក្សា​ការពារ និង​ដាំ​ដុះ​ព្រៃឈើ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាងច្រើន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សម្រាប់​ទ្រទ្រង់ ជីវភាព​របស់​ប្រជាជន​ផង​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា អាជ្ញាធ​មូលដ្ឋាន​ក៏​ត្រូវ​ធ្វើ​ចលនា​ឲ្យ​ប្រជាជន​កម្ពុជា​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​គ្រប់ទិសទី ដើម្បី​បង្កើន​ធនធាន​ព្រៃឈើ ក្នុង​ការរក្សា​និយតភាព​នៃ​ប្រភពទឹក សម្រួល​ធាតុអាកាស​ឲ្យមាន​ប្រក្រ​តីភាព អនុ​គ្រោះ​​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​-​សត្វ និង​អំណោយផល​ដ៏​ប្រសើរ ដល់​ការដាំដុះ​ដំណាំ​សព្វសារពើ​របស់​ប្រជាកសិករ​៕ តាកែវ​

spot_img
×